រដ្ឋអាជ្ញាកូរ៉េខាងត្បូងមួយរូបឲ្យដឹងថា លោក រួមជាមួយបុគ្គលិកចំនួន២នាក់ទៀតនៃការិយាល័យ
រដ្ឋអាជ្ញាសេអ៊ូល បានទៅកាន់ មជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល នាព្រឹកថ្ងៃដដែល ដើម្បីសាកសួរ
លោកស្រីរូបនេះ។ ប៉ុន្តែ លោកស្រី Park បានបដិសេធឆ្លើយសំណួរទាំងអស់។
តាមស្ថាប័នសមត្ថកិច្ចកូរ៉ខាងត្បូងថា NIS តែងតែប្រើប្រាស់ថវិកានៃស្ថាប័ន នេះដើម្បីទូទាត់ទឹកប្រាក់
ឡើងដល់ទៅ៣,៥លានដុល្លាអាមេរិកឲ្យលេខាធិការ ជាន់ខ្ពស់២រូបរបស់លោកស្រី Park Geun-hye
ចាប់ពីខែឧសភាឆ្នាំ២០១៣ដល់ ខែកក្កដាឆ្នាំ២០១៦៕