Viettel បានប្រកាសសាកល្បងដោយជោគជ័យនូវសេវាអ៊ីនធឺណែតចល័តឯកទេស ៥G សម្រាប់រោងចក្រ Pegatron ក្នុងទីក្រុង Hai Phong។ PV/Vietnam+ |
នេះគឺជារោងចក្រឆ្លាតវៃដំបូងគេនៅវៀតណាម ដែលដំណើរការដោយស្វ័យប្រវត្តិ ដោយផ្អែកលើសេវាអ៊ីនធឺណែតចល័តឯកទេស 5G ជាមួយនឹងឧត្តមភាពនៃល្បឿនលឿន និងអាចការតភ្ជាប់តាមទម្រងជាច្រើន។
នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការជាមួយ Pegatron នោះ Viettel បានផ្គត់ផ្គង់អ៊ីនធឺណែតចល័តឯកទេស ៥G សម្រាប់កម្មវិធីចំនួន ៥ ហើយគ្រោងនឹងផ្តល់អ៊ីនធឺណែតចល័តឯកទេស 5G សម្រាប់ឧបករណ៍រាប់ពាន់នៅរោងចក្រឧបករណ៍អេឡិចត្រូនិក Hai Phong នៅចុងឆ្នាំនេះ។ Viettel 5G Private Mobie Network បានជួយដល់ Pegatron កាត់បន្ថយការចំណាយ បង្កើនផលិតភាព បង្កើនប្រាក់ចំណេញ ហើយទន្ទឹមនឹងនោះកែលម្អបរិយាកាសការងារ កាត់បន្ថយគ្រោះថ្នាក់ការងារ។ លោក Hoang Minh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phongបានស្ងកត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថា នាពេលខាងមុខ នៅពេលដែលគម្រោងនេះត្រូវបានអនុវត្តដោយជោគជ័យនោះ វានឹងក្លាយជាមេរៀនបទពិសោធន៍មួយ ដើម្បីអាចរីកសាយភាយទៅអង្គភាពនិងអាជីវកម្មផ្សេងទៀតរបស់ទីក្រុង Hai Phong និងប្រទេសទាំងមូល។ តាមនោះ យើងក៏នឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល សេវាទូរគមនាគមន៍ និងផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ”។
អ៊ីនធឺណែតចល័តឯកទេស ៥G គឺជាសេវាអ៊ីនធឺណែតចល័តពិសេសដោយឡែកសម្រាប់អង្គការនិងបុគ្គលដែលត្រូវការប្រើឧបករណ៍ឯកទេស ឬម៉ាស៊ីនដែលត្រូវការតភ្ជាប់តាមពេលវេលាជាក់ស្តែង។ នេះគឺជានិន្នាការថ្មីរបស់ពិភពលោក៕