រក្សាសមុទ្រខាងកើតជាដែនសមុទ្រនៃពាណិជ្ជកម្ម និងប្រកបដោយវិបុលភាព

Chia sẻ
(VOVWORLD) - គោលជំហរឥតងាករេរបស់ម៉ាឡេស៊ីគឺ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី មានលក្ខណៈស្ថាបនា ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
រក្សាសមុទ្រខាងកើតជាដែនសមុទ្រនៃពាណិជ្ជកម្ម និងប្រកបដោយវិបុលភាព - ảnh 1រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah (រូបថត៖ VNA)

នាថ្ងៃទី ១២ ខែធ្នូ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - វេទិការបស់ប្រទេសចំនួន ៧ ដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) តាមទម្រង់អនឡាញនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើកកំពស់សមត្ថភាពបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះទង្វើល្មើសច្បាប់នៅលើសមុទ្រ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសមុទ្រខាងកើត ដែលជាដែនសមុទ្រនៃការដោះដូរពាណិជ្ជកម្ម និងប្រកបដោយវិបុលភាព។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានអះអាងថា គោលជំហរឥតងាករេរបស់ម៉ាឡេស៊ីគឺ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី មានលក្ខណៈស្ថាបនា ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-G7 បានប្រព្រឹត្តិទៅនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ដែលបានបិទបញ្ចប់នៅទីក្រុង Liverpool ប្រទេសអង់គ្លេស កាលពីថ្ងៃទី ១២ ធ្នូ។ នេះគឺជាលើកដំបូងហើយ ដែលបណ្ដាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំ G7។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសរឲ្យឃើញថា G7 កាន់តែមានចំណាប់អារម្មណ៍ចំពោះតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ក៏ដូចជាតួនាទីមជ្ឈភាពរបស់អាស៊ានពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ