សិល្បៈករប្រជាប្រិយ Nguyen Tien Nghia |
នៅវិហារ Luu Phai ឃុំ Ngu Hiep ស្រុក Thanh Tri ទីក្រុងហាណូយ ទើបបានប្រព្រឹត្តទៅនូវកម្មវិធីអនុវត្តន៍ជំនឿថ្វាយបង្គំព្រះមាតា ជាមួយនឹងពិធីសូត្រមន្តបញ្ចូលរូប ដែលសំដែងដោយសិល្បៈករប្រជាប្រិយ Nguyen Tien Nghia។ កម្មវិធីនេះមានការចូលរួមពីតំណាងការិយាល័យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម។
ការអនុវត្តន៍ជំនឿថ្វាយបង្គំព្រះមាតាទាំងបីជាមួយនឹងពិធីបុណ្យបញ្ចូលរូប គឺជាទម្រង់នៃការសម្តែងខាងវិញ្ញាណដែលតែងតែធ្វើឡើងនៅតាមវត្ត វិហារនានា។ ក្នុងនាមជាអ្នកដែលមានអនុវត្តន៍ជំនឿថ្វាយបង្គំព្រះមាតាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយនោះ សិល្បៈករប្រជាប្រិយ Nguyen Tien Nghia អ្នកកាន់ធូបនៅព្រះវិហារ Luu Phai បាននិយាយថា ជំនឿរបស់ប្រជាជនវៀតណាមចំពោះការគោរពបូជាព្រះមាតាគឺជាទម្រង់នៃការថ្វាយបង្គំព្រះមាតា ដែលមានប្រែក្រឡាខ្លួននៅលើមេឃ ទន្លេ ព្រៃឈើ និងភ្នំ ដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការថ្វាយបង្គំទេពធីតា។
សិល្បៈករច្រៀងចម្រៀងប្រជាប្រិយ Nguyen Xuan Chinh |
សូមគូសបញ្ជាក់ថា នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៦ ក្នុងកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់ UNESCO សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីដែលប្រព្រឹត្តទៅនៅប្រទេស Ethiopia, បេតិក ភណ្ឌ “ការអនុវត្តជំនឿរបស់ប្រជាជនវៀតណាមលើការថ្វាយបង្គំព្រះមាតា” ត្រូវបានអង្គការ UNESCO ទទួល ស្គាល់ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ចាប់តាំងពីពេលនោះមក បេតិកភណ្ឌនេះ បានបញ្ជាក់ពីភាពរឹងមាំប្រកបដោយនិរន្តរភាព និងមានការរីកសាយភាយ តាមរយៈការខិតខំប្រឹងប្រែងអភិរក្ស និងលើកកម្ពស់តម្លៃរបស់សហគមន៍៕