អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា លោក Raul Castro (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោក Raul Castro ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខនោះ ប្រជាជនវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលមាគ៌ាដែលមហាសន្និបាតលើកទី ១៣ ដាក់ចេញ បន្តដណ្តើមបានជ័យជម្នះធំធេងថែមទៀតនៅក្នុងការងារកសាងសង្គមនិយម កសាងប្រទេសវៀតណាមកាន់តែសម្បូរធូរធារនិងកាន់តែស្រស់ត្រកាលជាង” ដូចលោកប្រធានាធិបតីហូជីមិញប្រាថ្នា។ លោក Raul Castro បានអះអាងថា បក្ស រដ្ឋនិងប្រជាជនគុយបាប្តេជ្ញាថា នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សា ការពារ និងមរតកដល់មនុស្សជំនាន់ក្រោយអំពីចំណងមិត្តភាពពិសេសគុយបា - វៀតណាមផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល គោរពនិងមិនភ្លេចនូវសាមគ្គីភាពនិងការគាំទ្រទាំងខាងសំភារៈនិងខាងស្មារតីរបស់គុយបា សម្រាប់វៀតណាម ក្នុងការតស៊ូរំដោះប្រទេសជាតិ ក៏ដូចជាកសាងនិងការពារមាតុភូមិវៀតណាមក្នុងរយៈពេល ៦ ទសវត្សកន្លងមកនេះ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា ប្រជាជនគុយបានឹងជំនះរាល់ការលំបាក និងបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី ៨ របស់បក្សកុម្មុយនីស្តគុយបា នៅខែមេសាឆ្នាំ ២០២១ ខាងមុខនេះ៕