រកឃើញប្រអបខ្មៅទី ២ ក្នុងការធ្លាក់យន្តហោះនៅគុយបា |
នាយប់ថ្ងៃទី ២៤ ឧសភា សមត្ថិកិច្ចគុយបាបានជូនដំណឹងថា៖ គេបានរក ឃើញប្រអបខ្មៅទី ២ នៃយន្តហោះ Boeing 737 ដែលបានធ្លាក់ជិតនឹងរដ្ឋធានី La Habana ធ្វើឲ្យមនុស្សចំនួន ១១១ នាក់ត្រូវស្លាប់ នាថ្ងៃទី ១៨ ឧសភា កន្លងទៅ។ នាបច្ចុប្បន្ន មូលហេតុនៃរឿងហេតុនេះមិនទាន់កំណត់បានឡើយ៕