(VOVworld) - នាព្រឹកថ្ងៃទី២៩ ធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សម្ព័ន្ធ
សមាគមយុវជនវៀតណាមលើកទី៧ អាណត្តិ២០១៤-២០១៩ បានបើកជាផ្លូវការ
នៅរដ្ឋធានីហាណូយ។មហាសន្និសបាតលើកនេះ មានការចូលរួមរបស់ អគ្គលេខា
បក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋសភាវៀតណាម
លោកNguyen Sinh Hungនិងថ្នាក់ដឹកនាំរដ្ឋ រណសិរ្សមាតុភូមិជាច្រើនរូប រួមជាមួយ
តំណាងចំនួន៨០០នាក់ទៀត ដែលជាកម្មាភិបាល សមាជិក យុវជនគំរូតំណាងឲ្យ
សមាជិកទាំង៨លាននាក់នៃសម្ព័ន្ធសមាគមយុវជនវៀតណាមក្នុងទូទាំងប្រទេស។
|
តំណាងជាយុវជនគំរូចូលរួមមហាសន្និបាត |
មហាសន្និបាតលើកនេះ គឺសំដៅត្រួតពិនិត្យ វាយតំលទ្ធផលនៃការអនុវត្តសេចក្ដី
សំរេចចិត្តនៃមហាសន្និបាតលើកទី៦ អាណត្តិ២០១០-២០១៤ និងកំណត់ទិសដៅ គោលដៅភារកិច្ចសំរាប់សមាគមនិងចលនាយុវជនក្នុងអាណត្តិខាងមុខ។លោក
Nguyen Dac Vinh លេខាទី១របស់សម្ព័ន្ធយុវជនកុម្មុយនិសហូជីមិញ និងជាប្រធាន
សម្ព័ន្ធសមាគមយុវជនវៀតណាមនីតិកាលទី៦ ក្នុងបទសន្ទរកថាបើកមហាសន្និ
បាត បានលើកច្បាស់ថា៖
“មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សម្ព័ន្ធសមាគមយុវជនវៀតណាម
លើកទី៧ អាណត្តិ ២០១៤-២០១៩ ប្រព្រឹត្តទៅចំពេលវាលាដ៏សំខាន់។បក្សទាំង
មូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយ
ចិត្ត ដើម្បីអនុវត្តប្រកបដោយជោគជ័យសេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្ស
កុម្មុយនិសវៀតណាមលើកទី១១ និងឆ្ពោះទៅមហាសន្និបាតលើកទី១២។យើង
ខ្ញុំជឿជាក់ថា ដោយមានស្មារតីស្មោះត្រង់ ប្ដេជ្ញា និងការទទួលខុសត្រូវ យុវជន
គ្រប់រូបនៅទូទាំងប្រទេសនិងរួមគ្នាសាមគ្គី ច្នៃប្រឌិតនិងស្ម័គ្រចិត្តដើម្បីគោលដៅ
ប្រទេសជាតិមានសន្តិភាព ប្រជាជនមានសុខដុមរម្យនាប្រជាធិបតេយ្យ សមភាព
និងអារ្យធម៌។
មុននោះ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតតំណាងទូទាំងប្រទេសសមគមសម្ព័ន្ធ
យុវជនវៀតណាមលើកទី៧ នាយប់ថ្ងៃទី២៨ ធ្នូ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ចំណងប្រាថ្នាវ័យក្មេង” ដោយប្រធានបទ “មាតុប្រទេសដង្ហោយហៅ” ដោយ
មានការចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung៕