យុវជន-និស្សិតអាណិកជនវៀតណាមអុជធុបនៅកំពែងបុរាណ Quang Tri

Chia sẻ
(VOVworld)-បន្តដំណើរ “ជំរុំវិស្សមកាល២០១៦” នាថ្ងៃទី១៧កក្កដា សម្ព័ន្ធ យុវជន និស្សិតអាណិកជនវៀតណាមបានទៅគោរពវិញ្ញាណក័្ខន្ធនិងដាក់ 

(VOVworld)-បន្តដំណើរ “ជំរុំវិស្សមកាល២០១៦” នាថ្ងៃទី១៧កក្កដា សម្ព័ន្ធ យុវជន
 និស្សិតអាណិកជនវៀតណាមបានទៅគោរពវិញ្ញាណក័្ខន្ធនិងដាក់ ផ្កានៅមណ្ឌល
កេរិ៍ដំណែលប្រវត្តិសាស្ត្រពិសេស កំពែងបុរាណ Quang Tri ។​នៅ ទីនេះ ក្រុមយុវជនអាណិកជនវៀតណាមបានទទួលនូវព័ត៌មានអំពីដំណើរការ តស៊ូ ប្រយុទ្ធយ៉ាងអង់
អាចក្លាហាននិងការលះបង់វីរភាពរបស់មនុស្សរាប់ពាន់ នាក់លើទូទាំងប្រទេសក្នុង
សមរភូមិរយៈពេល៨១ទាំងយប់ទាំងថ្ងៃនាឆ្នាំ១៩៧២។ មណ្ឌលកេរិ៍ដំណែលកំពែង
បុរាណ Quang Tri ត្រូវបានចាត់ទុកជាផ្នូររួមរបស់ យុទ្ធជនពលីរាប់ពាន់នាក់ ដែល
លះបង់ជីវិតរបស់ខ្លួនដើម្បីនាំមកសន្តិភាពជូន ប្រទេសជាតិបច្ចុប្បន្ន។

        ក្នុងឱកាសនេះដែរ ក្រុមយុវជនអាណិកជនវៀតណាម បានទៅអុជធុប ដាក់
កម្រងផ្កាជូនវិញ្ញាណក័្ខន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីផ្លូវលេខ ៩ផង
ដែរ៕

ប្រតិកម្មទៅវិញ