យុវជនចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយអត្តសញ្ញាណ សាមគ្គីភាពនិងឯកភាព

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែវិច្ឆិកា គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម មជ្ឈិមសម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញ បានប្រារព្វធ្វើឡើងសន្និសីទតាមប្រព័ន្ធអនឡាញ ស្តីពីភាពជាអ្នកដឹកនាំរបស់យុវជនអាស៊ាននៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ។ 
យុវជនចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយអត្តសញ្ញាណ សាមគ្គីភាពនិងឯកភាព - ảnh 1 សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានា ដែលរដ្ឋាភិបាលចាត់តាំងឱ្យទទួលបន្ទុកកិច្ចការយុវជននិងកិច្ចសហប្រតិបត្តិការយុវជនអាស៊ាននិងអាស៊ានបូក (រូបថត៖ doanthanh nien.vn)

នេះគឺជាគំនិតផ្តួចផ្តើមរបស់មជ្ឈិមសម្ព័ន្ធសមាគមយុវជន នៃគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម ដើម្បីបង្ហាញការប្តេជ្ញារបស់ប្រទេសវៀតណាមក្នុងការអនុវត្តផែនការសកម្មភាពយុវជនអាស៊ានសម្រាប់ដំណាក់កាលឆ្នាំ ២០១៦-២០២០ ព្រមទាំងបង្កើតឱកាស សម្រាប់ភាពជាអ្នកដឹកនាំរបស់យុវជននៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា ក៏ដូចជាពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយុវជននៅក្នុងអាស៊ាន រួមទាំងរវាងអាស៊ាននិងដៃគូនាពេលខាងមុខផងដែរ។

សកម្មភាពនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ជោគជ័យទាំងមូលនៃឆ្នាំដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ ដោយបញ្ជាក់ពីការចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ