|
យវុជនចិនជួបប្រាស្រ័យមិត្តភាពនៅខេត្ត Quang Ninh វៀតណាម (Image: qdnd.vn) |
(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា គណៈប្រតិភូយុវជនចិនរួមមានតំណាងចំនួន
២០០ នាក់បានមកបំពេញទស្សនកិច្ចនិងជួបប្រាស្រ័យមិត្តភាពនៅខេត្ត Quang
Ninh ភាគខាងជើងវៀតណាម។ នេះគឺជាសកម្មភាពមួយក្នុងកម្មវិធីជួបមុខ
មិត្តភាពរវាងយុវជនវៀតណាមនិងចិនលើកទី ១៦ ដែលត្រូវបានរៀបចំឡើង
ក្នុង ឱកាសអគ្គលេខាបក្សកម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន លោក Xi Jinping
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាំម។ បណ្ដាសកម្មភាពសិល្បៈវប្បធម៌
ជាច្រើនរវាងយុវជននៃប្រទេសទាំងពីរត្រូវបានរៀបចំឡើង៕