យន្តហោះចំបាំងគ្មានអ្នកបើករបស់ NATO កំទេចភេរវករ IS ចំនួន ១៨ នាក់នៅ អាប់ហ្គានីស្ថាន |
(VOVworld) – ជនប្រដាប់អាវុធយ៉ាងហោចណាស់ចំនួន ១៨ នាក់រួមជាមួយមេបញ្ជា ការចំនួន ៣ នាក់ទៀតចំណុះអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវបានកំទេចក្នុង បណ្ដាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកដឹកនាំដោយកងទ័ពជើងអាកាសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅខេត្ត Kunar ប៉ែកខាងជើង អាប់ហ្គានីស្ថាន។ អ្នកប្រមុខកំលាំងប៉ូលីសខេត្ត Kunar នាថ្ងៃទី ២១ កញ្ញា បានទទួលស្គាល់ព័ត៌មានពោលខាងលើ។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត អគ្គលេខាធិការ NATO លោក Jens Stoltenberg នាថ្ងៃទី ២១ កញ្ញា បានសម្តែងការ គាំទ្រដាក់ពង្រាយកំលាំងរក្សាសន្តិភាពមួយរបស់ អ.ស.ប. នៅអ៊ុយក្រែនតាមការផ្តើម ឡើងរបស់រុស្ស៊ី ប៉ុន្តែ ជូនដំណឹងថា៖ កំលាំងនេះត្រូវអនុញត្តិធ្វើសកម្មភាពក្នុងទូទាំង តំបន់ជំលោះ៕