តាមនោះ ស្ដីពីការទទួលខុសត្រូវទិញថាមពលអគ្គីសនីពីគម្រោងថាមពលអគ្គីសនីព្រះអាទិត្យ តភ្ជាប់នឹងបណ្ដាញអគ្គីសនីជាតិ ខាងអ្នកទិញមានការទទួលខុសត្រូវទិញថាមពលអគ្គីសនី ទាំងស្រុងដែលត្រូវបានផលិត ពីគម្រោងថាមពលអគ្គីសនីព្រះអាទិត្យដើម្បីរួមបញ្ចូលទៅក្នុងបណ្ដាញថាមពលអគ្គីសនីជាតិ ធ្វើយ៉ាងម៉េចដើម្បីអាចធ្វើអាជីវកម្មអស់អានុ ភាពនៃគម្រោងថាមពលអគ្គីសនីព្រះអាទិត្យ។
សេចក្ដីសម្រេចពោលខាងលើក៏បានសំណូមពរឲ្យសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមមានការទទួលខុសត្រូវធ្វើការគណនាយ៉ាងពេញលេញនូវការចំណាយលើការទិញថាមពលពីគម្រោងថាមពលអគ្គីសនីព្រះអាទិត្យ ព្រមទាំងស្រាវជ្រាវវិនិយោគ លើដំណោះស្រាយផ្ទុកបម្រុងថាមពលអគ្គីសនីសំដៅធានាឲ្យប្រព័ន្ធថាមពលអគ្គីសនីដំណើរការយ៉ាងរលូនផងដែរ។ សេចក្ដីសម្រេចពោលខាងលើមានសុពលភាពចាប់ ពីថ្ងៃទី២២ឧសភាឆ្នាំ២០២០៕