នៅឆ្នាំ ២០៥០ វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកសិកម្មឈានមុខគេលើពិភពលោកជាមួយនឹងឧស្សាហកម្មកែច្នៃផលិតផលកសិកម្មទំនើប មានប្រសិទ្ធភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន (រូបថត៖ Chinhphu.vn) |
គោលដៅរួម នៃការកសាងកសិកម្ម ផលិតទំនិញ ទន្ទឹមនឹងការអភិវឌ្ឍកសិកម្ម ដោយ ឈរលើឧត្តមភាពរបស់តំបន់ ក្នុងទិសដៅទំនើបជាមួយនឹងផលិតភាពខ្ពស់ គុណភាព ប្រសិទ្ធភាព និរន្តរភាព និងការប្រកួតប្រជែង ក្នុងចំណោមក្រុមឈានមុខគេក្នុងតំបន់និងលើពិភពលោក ធានាយ៉ាងរឹងមាំនូវសន្តិសុខស្បៀងជាតិ រួមចំណែកសំខាន់ដល់ស្ថិរភាពសេដ្ឋ កិច្ចសង្គម បង្ការការពារ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការប្តេជ្ញាចិត្តអន្តរជាតិស្តីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ កែលំអរប្រាក់ចំណូល គុណភាពជីវភាពរស់នៅ តួនាទីនិងមុខតំណែងរបស់អ្នកដែលចូលរួមក្នុងផលិតកម្មកសិកម្ម។ ជាមួយគ្នានោះ បង្កើតការងារមិនមែនកសិកម្មដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅតាមលក្ខណៈសម្បូរបែប កាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាពសម្រាប់ប្រជាជននៅជនបទ...។ គោលដៅជាក់ស្តែងដល់ឆ្នាំ ២០៣០ អត្រាកំណើន GDP នៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឈានដល់ជាមធ្យម ២,៥ - ៣%/ឆ្នាំ អត្រាកំណើននៃផលិតភាពការងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឈានដល់ជាមធ្យម ៥,៥ - ៦% ក្នុងមួយឆ្នាំ; ពង្រីកនិងអភិវឌ្ឍន៍ទីផ្សារ ជាពិសេសទីផ្សារនាំចេញ។ អត្រាកំណើននៃតម្លៃនាំចេញកសិផល-រុក្ខាប្រមាញ់-នេសាទ ឈានដល់ជាមធ្យម ៥-៦% ក្នុងមួយឆ្នាំ៕