យថាទស្សន៍អភិវឌ្ឍន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន

Chia sẻ

(VOVWORLD) - នាថ្ងៃទី២៥ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន បាន សហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម សហព័ន្ធសហគ្រាសធុនមធ្យម អាហ្សង់ទីណ (CAME) រៀបចំសិក្ខាសាលាសហគ្រាសអាហ្សង់ទីន-វៀតណាម នៅរដ្ឋធានី Buenos Aires ដោយមានការចូលរួមរបស់អាជីវករចំនួន៦០នាក់នៃ ប្រទេសទាំងពីរ។ 

យថាទស្សន៍អភិវឌ្ឍន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Vietnam+)

(VOVworld) - នាថ្ងៃទី២៥ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន បាន សហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម សហព័ន្ធសហគ្រាសធុនមធ្យម អាហ្សង់ទីណ (CAME) រៀបចំសិក្ខាសាលាសហគ្រាសអាហ្សង់ទីន-វៀតណាម នៅរដ្ឋធានី Buenos Aires ដោយមានការចូលរួមរបស់អាជីវករចំនួន៦០នាក់នៃ ប្រទេសទាំងពីរ។ថ្លែងមតិប្រារព្ធព្រឹត្តិការណ៍នេះ ប្រធាន CAME លោក Fabian Tarrio សង្កត់ធ្ងន់ថា វៀតណាមជាទីផ្សារពោរពេញទៅដោយសក្ដានុពល ហើយ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈជាច្រើនដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Dang Xuan Dung អះអាងថា ដោយមាន ល្បឿនកំណើន GDP ជាមធ្យម៦%ក្នុងមួយឆ្នាំ និងស្ថិតក្នុងចំណោមប្រទេស អាស៊ីដែលមានល្បឿនកំណើនខ្ពស់បំផុតនោះ វៀតណាមជាប្រទេសកំពុង អភិវឌ្ឍន៍យ៉ាងផុលផុសហើយមានសក្ដានុពលសហប្រតិបតិ្តការជាច្រើន។ក្នុង ព្រឹត្តិការណ៍នេះ សហគ្រាសអាហ្សង់ទីនជាច្រើនបានសំដែងការយកចិត្តទុកដាក់ ដល់ការនាំចូលទំនិញតម្បាញកាត់ដេ និងកាហ្វេរបស់វៀតណាម៕

ប្រតិកម្មទៅវិញ