យថាទស្សន៍ពីជោគជ័យនៃកម្រោងការណ៍សាកពិសោធន៍បណ្ដុះបណ្ដាលគិលានុបដ្ឋាយិការវាងអាល្លឺម៉ង់និងវៀតណាម

Chia sẻ
(VOVWORLD) - ក្រសួងសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាល្លឺម៉ង់ ទើបនឹងបានរៀបចំសិក្ខាសាលាបូកសរុបនិងវាយតំលៃចំពោះលទ្ធផលនៃគម្រោងការណ៍សាកពិសោធន៍បណ្ដុះបណ្ដាលគិលានុបដ្ឋាយិកា ដែលបានអនុវត្តន៍នៅវៀតណាមដោយស្ថាប័នសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ 
យថាទស្សន៍ពីជោគជ័យនៃកម្រោងការណ៍សាកពិសោធន៍បណ្ដុះបណ្ដាលគិលានុបដ្ឋាយិការវាងអាល្លឺម៉ង់និងវៀតណាម - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)
ចាប់ពីឆ្នាំ២០១២មក គម្រោងការណ៍នេះបានជ្រើសរើសសិក្ខាកាមវៀតណាមចំនួន២០០នាក់ ដែលក្នុងនោះមានសិក្ខាកាមចំនួន១០០នាក់បានបិទបញ្ចប់សិក្សា ហើយត្រូវបានផ្ដល់វិញ្ញាប័ណ្ណប័ត្រនៅអាល្លឺម៉ង់។ តាមការវាយតំលៃរបស់ភាគីអាល្លឺម៉ង់ថា គម្រោងការណ៍នេះទទួលបានជោគជ័យ ហើយបង្កើត រូបសណ្ឋានបណ្ដុះបណ្ដាលគំរូ ដែលអាចអនុវត្តន៍និងបើកទូលាយទៅដល់វិជ្ជាជីវៈផ្សេងៗទៀត។ ៩៥%នៃបរិមាណមូលដ្ឋានបណ្ដុះបណ្ដាលគិលានុបដ្ឋាយិការបស់អាល្លឺម៉ង់ដែលចូលរួមកម្មវិធីនេះ សុទ្ធតែវាយតំលៃខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរៀនសូត្ររបស់សិក្ខាកាមវៀតណាម ហើយមានគោលបំណងចង់ទទួលនិងបណ្ដុះបណ្ដាលសិក្ខាកាមវៀតណាមជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ