|
កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ |
(VOV)- កម្មវិធីជួបប្រាស្រ័យសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ ដោយប្រធានបទ៖ បំណងប្រាថ្នាជួបជុំគ្នា ត្រូវបានប្រា
រព្វឡើងនាយប់ថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖បក្ស រដ្ឋបានមានគោល
ការណ៍ គោលនយោបាយអាទិភាពជាច្រើនដល់អ្នកមានគុណូបការះចំពោះប្រទេសជាតិ ហើយយកថ្ងៃទី២៧ កក្កដាប្រចាំឆ្នាំ ជាទិវាយុទ្ធជនពិការ យុទ្ធជនពលី ។ ប្រធាន
រដ្ឋក៏បានស្នើដែរថា៖នាពេលខាងមុខនេះ គ្រប់ស្ថាប័ន អង្គការនិងតំបន់នានាត្រូវធ្វើ
ល្អជាងទៀតការងារថែទាំ ជួយឧបត្ថម្ភនិងលើកទឹកចិត្តចំពោះបណ្ដាយុទ្ធជនពិការ
គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការះ ជាពិសេសគឺមនុស្ស និងគ្រួសារមាន
ជីវភាពរស់នៅលំបាក។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ យើងត្រូវខំប្រឹងប្រែងជាងទៀត ក្នុងការងារស្វែងរក ប្រមូលផ្តុំ និងកំណត់
អត្តសញ្ញាណអិដ្ឋធាតុយុទ្ធជនពលី ជួសជុលកែលំអរឈាបនដ្ឋានយុទ្ធជនពលី
ធ្វើល្អការងារឃោសនា ដើម្បីជនគ្រប់រូប ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹង
ច្បាស់ និងចង់ចាំជានិច្ចគុណបំណាច់របស់វីរជន យុទ្ធជនពលី អ្នកមានគុណូប
ការះចំពោះប្រទេសជាតិ ហើយមានសកម្មភាពជាក់ស្ដែង ក្នុងការអនុវត្តគោល
នយោបាយ ជួយឧបត្ថម្ភអ្នកមានគុណូបការះ និងក្នុងបុព្វហេតុកសាងនិងការ
ពារមាតុប្រទេស៕”