ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េ

Chia sẻ
(VOVworld) - ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក
Ahmad Zahid Hamidi នាថ្ងៃទី៨ មិនា ឲ្យដឹងថា ម៉ាឡេស៊ី
ត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េដើម្បី
ស្វែងរកដំណោះស្រាយសន្តិភាពសំរាប់ស្ថានភាព
តានតឹងក្នុងទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។
ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េ - ảnh 1
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak និងឧបនាយករដ្ឋមន្ត្រីលោក Ahmad Zahid Hamidi បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិអំពីភាពតានតឹងជាមួយស.ប.បកូរ៉េកាលពីថ្ងៃទី៧ មិនា (រូបថត៖EPA/TTXVN)

(VOVworld) - ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ahmad Zahid Hamidi នាថ្ងៃទី៨
មិនា ឲ្យដឹងថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េដើម្បីស្វែងរក
ដំណោះស្រាយសន្តិភាពសំរាប់ស្ថានភាពតានតឹងក្នុងទំនាក់ទំនងការទូតរវាងភាគី
ទាំងពីរ។លោក Zahid បានបញ្ជាក់ជាថ្មីម្ដងទៀតនូវសេចក្ដីសំរេចរបស់ នាយករដ្ឋ
មន្រ្តីលោក Najib Razak ដែលមិនកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយស.ប.បកូរ៉េ
ដោយមិនអើពើដល់ការខ្វែងគំនិតកំពុងកើនឡើងរវាងភាគីទាំងពីរ។លោក Zahid
ក៏បានអះអាងនូវសារសំខាន់នៃការរក្សាទំនាក់ទំនងការទូតជាមួយ ព្យុងយ៉ាង ព្រម
ទាំងបានឲ្យដឹងថា​ក្រសួងការបរទេសម៉ាឡេស៊ីនឹងពិភាក្សាជាមួយក្រុមបេសកកម្ម
ស.ប.បកូរ៉េដើម្បីដោះស្រាយបញ្ហានេះឲ្យបានសមស្រប។
ភាពតានតឹងខាងការទូតរវាងភាគីទាំងពីរបានផ្ទុះឡើងក្នុងរយៈពេល៣សប្ដាហ៍
កន្លងមកក្រោយពីការស្លាប់របស់ប្រជាពលរដ្ឋស.ប.បកូរ៉េដែលមានឈ្មោះក្នុង
លិខិតឆ្លងដែនគឺ Kim Chol។ភាគីម៉ាឡេស៊ីចាត់ទុកថា លោករូបនេះត្រូវបំពុល
ខណៈដែលស.ប.បកូរ៉េអះអាងថាគាត់ស្លាប់ដោយគាំងបេះដូង ជំងឺទឹកនោមផ្អែម
និងសម្ពាធឈាមខ្ពស់៕

ប្រតិកម្មទៅវិញ