មហោស្រពអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០២០ |
នាយប់ថ្ងៃទី ១១ ខែតុលា នៅសារមន្ទីរប្រវត្តិសាស្រ្តទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅពីធីបើក មហោស្រព អាវផាយទីក្រុងហូជីមិញលើកទី ៧ ឆ្នាំ ២០២០ ដោយទាក់ទាញបានការចូលរួមរបស់ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ នេះគឺជាសកម្មភាពបើកឆាកនៃបណ្ដាព្រឹត្តិការណ៍ក្នុងយុទ្ធនាការ “Hello Ho Chi Minh City - ទីក្រុងហូជីមិញ-សូមស្វាគមន៍ ” ដើម្បីស្ដារផ្នែកទេសចរណ៍ឡើងវិញ។ នៅក្នុងពិធីបើកនេះ បានប្រព្រឹត្តិទៅការបង្ហាញម៉ូដអាយផាយប្រមាណ ៥០០ ឈុត របស់អ្នករចនាម៉ូដជួរមុខ។ សូមបញ្ជាក់ដែរថា មហោស្រពអាវផាយទីក្រុងហូជីមិញលើកទី ៧ នឹងបិទបញ្ចប់នៅដំណាច់ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ៕