មហោស្រពសិល្បៈ៥ប្រទេសវៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃ

Chia sẻ
(VOVworld)-មហោស្រពសិល្បៈច្រៀង របាំនិងតូតន្ត្រីជំនាញ
 ៥ប្រទេស គឺ​វៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃឆ្នាំ២០១៦
បានប្រារព្ធនាយប់ថ្ងៃទី១៨ កក្កដានៅខេត្ត Quang Tri។
មហោស្រពសិល្បៈ៥ប្រទេសវៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃ - ảnh 1
រូបថតៈ baoquangtri.vn

(VOVworld)-មហោស្រពសិល្បៈច្រៀង របាំនិងតូតន្ត្រីជំនាញ ៥ប្រទេស គឺ​វៀតណាម
 ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃឆ្នាំ២០១៦បានប្រារព្ធនាយប់ថ្ងៃទី១៨ កក្កដានៅខេត្ត
Quang Tri។​ ចូលរួមមហោស្រពនេះមានក្រុមសិល្បៈចំនួន២១​ដែលមានក្រុមសិល្បៈ
វៀតណាមចំនួន១៧និងក្រុមសិល្បៈបរទេសចំនួន៤។​លោក Vuong Duy Bien អនុរដ្ឋ
មន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀត ណាមបានឲ្យដឹងថា៖

“មហោស្រពសិល្បៈជាសកម្មភាពសំដៅផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស និង
រួមចំណែករឹតបន្តឹងសមាគ្គីភាពមិត្តភាពដែលមានតាំងពីយូណាស់មកហើយ រវាង
បណ្តាប្រទេសភូមិផងរបងជាមួយ ចំណុះអនុតំបន់ទន្លេមេគង្គនិងប្រទេស ក្នុង
សហគមន៍អាស៊ាន។​តាមរយៈមហោស្រពនេះ​យើងនឹងនាំចេញទិសដៅសំ ខាន់
ក្នុងការងារគ្រប់គ្រង បណ្តុះបណ្តាលប្រភពធនធានមនុស្ស ជាពិសេស លើកដំកើង
នូវទេពកោសល្យរបស់សិល្បៈករ សិល្បៈការិនី រួមចំណែកជម្រុញ វិស័យសិល្បៈ
របស់ប្រទេសទាំងអស់កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”

លោក Pok Sarann ប្រធានក្រុមសិល្បៈករសិល្បៈការិនីព្រះរាជាណាចក្រកម្ពុជា
បានឲ្យដឹងថា៖

        «ខ្ញុំបានចូលរួមមហោស្រពសិល្បៈបណ្ដាប្រទេសអាស៊ានចំនួន ៣ នៅ​វៀតណាម
 ហើយ។ តាមរយៈការចូលរួមមហោស្រព យើងខ្ញុំបានជួបប្រាស្រ័យផ្លាស់ប្តូរបទ
 ពិសោធន៍ ហើយយល់បន្ថែមអំពីវប្បធម៌ប្រទេសអាស៊ានផ្សេងៗទៀត។ ខ្ញុំស
ង្ឃឹមថា៖ តាមរយៈសកម្មភាពនេះ ប្រជាជននៃប្រទេសជិតខាងនានានឹងកាន់
តែជិតសន្និតថែម ទៀត៕»

        មហោស្រពនឹងបិទបញ្ចប់នាថ្ងៃទី២៥កក្កដា៕

ប្រតិកម្មទៅវិញ