មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧បានបិទបញ្ចប់ប្រកបដោយជោគជ័យ

Chia sẻ
(VOVworld)-ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី១៩មិនា មហោស្រពសារព័ត៌ មានឆ្នាំ២០១៧បានក្លាយទៅជាចំណុចចាប់អារម្មណ៍យ៉ាង
មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan
អញ្ជើញថ្លែងមតិក្នុងពិធី

(VOVworld)-ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី១៩មិនា មហោស្រពសារព័ត៌
មានឆ្នាំ២០១៧បានក្លាយទៅជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងរបស់សារព័ត៌មានទូ
ទាំងប្រទេស។ មហោស្រពនេះបានអះអាងនូវការអភិវឌ្ឍន៍និងរីកធំធាត់របស់សារ
ព័ត៌មានវៀតណាម និងជាកន្លែងសម្រាប់អ្នកកាសែតនានាជួបប្រាស្រ័យចែករំលែក
បទពិសោធន៍ការងារផងដែរ។ អញ្ជើញថ្លែងមតិបិទបញ្ចប់មហោស្រពនេះនាព្រឹកថ្ងៃ
 ទី១៩មិនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានសង្កត់ធ្ងន់ថា ស្ថាប័នសារព័ត៌មានដែលរួមចំណែករក ឃើញ ឆ្លុះ
បញ្ជាំងការពិតបរានុម័តនូវអំពើអសកម្ម ពុករលួយ ខ្ជះខ្ជាយ នោះគឺជានិច្ច កាលបាន
បក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាមគាំទ្រ លើកទឹកចិត្តនិងការពារ តាមរយៈការ
ទទួលខុសត្រូវនយោបាយនិងច្បាប់។

        គណៈចាត់តាំងបានប្រគល់ពានរង្វាន់សរុបចំនួន១៤០ ក្នុងនោះ វិទ្យុសម្លេង
វៀតណាមទទួលបានរង្វាន់ថ្នាក់ A  អំពីស្តង់តាំងបង្ហាញកាសែតនិងសៀវភៅគួរឲ្យ
ចាប់អារម្មណ៍ពិសេស៕

ប្រតិកម្មទៅវិញ