មហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២៖ សារព័ត៌មានវៀតណាមសាមគ្គីភាព វិជ្ជាជីវៈ ទំនើប និងមនុស្សសាស្ត្រ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ មេសា មហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២ ក្រោមប្រធានបទ “អ្នកសារព័ត៌មានវៀតណាមសាមគ្គីភាព វិជ្ជាជីវៈ ទំនើប និងមនុស្សសាស្ត្រ” បានបើកនៅសារមន្ទីរហាណូយ។ 
មហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២៖ សារព័ត៌មានវៀតណាមសាមគ្គីភាព វិជ្ជាជីវៈ ទំនើប និងមនុស្សសាស្ត្រ - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ថ្លែងមតិក្នុងពិធីបើកមហោស្រពសារព័ត៌មានជាតិ (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះ ដោយសមាគមអ្នកកាសែតវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សហការរៀបចំឡើង ចំទៅនឹងឱកាសរំលឹកខួបលើកទី ៧២ នៃការបង្កើតសមាគមអ្នកកាសែតវៀតណាម (២១ មេសា ១៩៥០ - ២១ មេសា ២០២២) ឆ្ពោះទៅខួបលើកទី ៩៧ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២២)។ វិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍ វៀតណាមបានផ្សាយបន្តផ្ទាល់ពិធីបើកពិព័រណ៍សារព័ត៌មានតាមវិទ្យុនិងទូរទស្សន៍ ដើម្បីបម្រើអ្នកស្តាប់និងទស្សនិកជនទូទាំងប្រទេស។

ថ្លែងមតិក្នុងពិធីបើកមហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២២ ប្រធានគណៈកម្មាធិការឃោសអប់រំនាមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖ “ឥឡូវនេះជាពេលវេលាជាងពេលណាៗទាំងអស់ អ្នកសារព័ត៌មានត្រូវពង្រឹងជំនាញវិជ្ជាជីវៈ និងភាពក្លាហាននយោបាយ ហើយស្មោះត្រង់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជន។ អ្នកសារព័ត៌មានត្រូវបង្ហាញយ៉ាងម៉ឺងម៉ាត់នូវភាពក្លាហាននយោបាយ បដិវត្តន៍ និងវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវគោលជំហរបដិវត្តន៍របស់ខ្លួន ក្នុងស្មារតីសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងការបណ្តុះក្រមសីលធម៌ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិទាំង១០ ស្តីពីសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិប្រើប្រាស់បណ្តាញសង្គមរបស់អ្នកសារព័ត៌មានក្នុងនិន្នាការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន”។

ក្នុងមហោស្រពសារព័ត៌មាន ស្តង់របស់វិទ្យុសម្លេងវៀតណាមបានឧទ្ទេសនាមអំពីព័ត៌មានបើកចំហនិងស្និទ្ធស្នាលជាច្រើន បង្កើតទំនាក់ទំនងជាមួយសាធារណជនចំពោះមហោស្រពសារព័ត៌មាន ហើយទន្ទឹមនឹងនោះ មានបំណងផ្សព្វផ្សាយម៉ាកយីហោវៀតណាមឱ្យកាន់តែទូលំទូលាយថែមទៀត។ អ្នកកាសែត Pham Manh Hung អគ្គនាយករង ប្រធានសហភាពអ្នកកាសែតវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖

“ស្តង់តាំងបង្ហាញកាសែតរបស់វិទ្យុសម្លេងវៀតណាម បានបង្ហាញយ៉ាងច្បាស់បំផុតនូវពាក្យចាប់ផ្តើមថា “នេះជាសំឡេងរបស់វៀតណាម” ជាពាក្យស្លោកដែលកំណត់តម្លៃស្នូលរបស់វិទ្យុសំឡេងវៀតណាម។ យើងសូមណែនាំដល់សាធារណជននូវទីភ្នាក់ងារសារព័ត៌មានដែលមានប្រពៃណីប្រវត្តិសាស្ត្រដ៏សម្បូរបែប ហើយមានបំណងសាងសង់អគារពហុប្រព័ន្ធផ្សព្វផ្សាយទំនើប ពហុភាសា។ វិទ្យុសំឡេង គឺជាទីភ្នាក់ងារសារព័ត៌មានដែលមានភាសាបរទេសច្រើនបំផុត និងជាភាសាជនជាតិភាគតិចបំផុតនៅក្នុងទីភ្នាក់ងារសារព័ត៌មាននៅវៀតណាម។ ក្រៅពីនេះ ណែនាំដល់សាធារណជននូវសមិទ្ធិផលនៃការផ្លាស់ប្តូរឌីជីថលរបស់វិទ្យុសំឡេង ជាពិសេសកម្មវិធី VTCNow VOVlive មានឯកទេសលើភាពខ្លាំងនៃសំឡេងរបស់វិទ្យុសំឡេងវៀតណាម ដែលស័ក្តិសមសម្រាប់ការផ្លាស់ប្តូរឌីជីថល”។

ក្នុងក្របខណ្ឌសមាគមកាសែតជាតិ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅដូចជា៖ ពិធីតាំងពិព័រណ៌ “១០០ ឆ្នាំនៃកាសែតរងទុក្ខរបស់ប្រជាជន; ពិព័រណ៍រូបថត "ផ្លូវនិទាឃរដូវ"; វេទិកា "បញ្ហាថ្ងៃនេះជាដើម៕

ប្រតិកម្មទៅវិញ