មហោស្រពសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ ក្រោមប្រធានបទ “លក្ខណៈវិសេសវិសាលរបស់របរសិប្បកម្មវៀតណាម”

Chia sẻ

(VOVWORLD) - មហោស្រពរបរសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ មានការចូលរួមពីភូមិរបរសិប្បកម្មល្បីឈ្មោះចំនួន ៦៩ កន្លែង ក្នុងខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។

មហោស្រពសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ ក្រោមប្រធានបទ “លក្ខណៈវិសេសវិសាលរបស់របរសិប្បកម្មវៀតណាម” - ảnh 1មហោស្រពសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ ក្រោមប្រធានបទ "លក្ខណៈវិសេសវិសាលនៃរបរសិប្បកម្មវៀតណាម" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសាដល់ថ្ងៃទី ៥ ឧសភា

មហោស្រពរបរសិប្បកម្មប្រពៃណី Hue លើកទី ៩ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “លក្ខណៈវិសេសវិសាលរបរសិប្បកម្មវៀតណាម” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសាដល់ថ្ងៃទី ៥ ឧសភា នៅទីក្រុង Hue ខេត្ត Thua Thien Hue។ មហោស្រពរបរសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ មានការចូលរួមពីភូមិរបរសិប្បកម្មល្បីឈ្មោះចំនួន ៦៩ កន្លែង ក្នុងខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។

នៅមហោស្រពរបរសិប្បកម្មប្រពៃណី Hue ឆ្នាំ ២០២៣ មានកម្មវិធី និងសកម្មភាពប្រពៃណីជាច្រើនដូចជា៖ កន្លែងតាំងពិព័រណ៍ ការបង្ហាញ និងការណែនាំផលិតផលសិប្បកម្មប្រពៃណី និងភូមិរបរប្រពៃណី។ ពិធីឧទ្ទិសកុសលជូនបុព្វការីជន និងក្បួនដង្ហែរលើកតម្កើងវិជ្ជាជីវៈ - ពិធីដឹងគុណ និងលើកតម្កើងតម្លៃសិប្បកម្មប្រពៃណី វៀតណាម គោរព និងរំលឹកគុណូបការៈរបស់បុព្វការីជន គោរពភូមិសិប្បកម្ម។ លោក Truong Dinh Hanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា៖ “មកដល់ពេលនេះ ចំនួនគណៈប្រតិភូអន្តរជាតិដែលបញ្ជាក់ថា ចូលរួមមហោស្រពសិប្បកម្ម ប្រពៃណី Hue  ចំនួន ១៥ ក្រុម និងប្រតិភូចំនួន ១៨៤ នាក់។ កន្លែងតាំងពិព័រណ៌ណែនាំផលិតផលនៅលំហប្រពៃណីអន្តរជាតិបច្ចុប្បន្នមាន ៧អង្គភាព ដែលក្នុងនោះប្រទេសកូរ៉េខាងត្បូង មានទីក្រុងមួយចំនួនដូចជា៖ ក្វាងជូ ណាំយ៉ាងជូ សមាគមសិប្បកម្មប្រពៃណីកូរ៉េខាងត្បូង រីឯជប៉ុនមានទីក្រុង Saijo, Takayama, Shizuoka និង Sasayama ។ គណៈចាត់តាំងក៏ផ្តល់កន្លែងសម្រាប់បង្ហាញ និងណែនាំផលិតផលផងដែរ”៕

ប្រតិកម្មទៅវិញ