អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Trinh Thi Thuy ធ្វើជាប្រធានសន្និសីទកាសែត (រូបថត៖ chinhphu.vn) |
មហោស្រពនេះមានការចូលរួមពីសិប្បករ និងតារាសម្ដែងមកពី ១៤ ជនជាតិ តាមមូលដ្ឋានចំនួន ១៣ ដែលមានប្រជាជនតិចជាង ១ម៉ឺននាក់នៅទូទាំងប្រទេស។ លើសពីនេះ មហោស្រពក៏មានការចូលរួមពីក្រុមសិល្បៈមកពីខេត្តយូណាន (ប្រទេស ចិន) និងអាជីវកម្មទេសចរណ៍ឡាវផងដែរ។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នឹងមានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏ទាក់ទាញជាច្រើន។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរៀបចំក៏នឹងជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិប្បករឆ្នើម ដែលបានរួមចំណែកក្នុងការអភិរក្ស និងបញ្ជូនវប្បធម៌ប្រពៃណីរបស់ជនជាតិ។ លោក Tran Quang Khang បានលើកឡើងថា៖ “ការរៀបចំមហោស្រពវប្បធម៌ជនជាតិដែលមានប្រជាជនក្រោម១ម៉ឺននាក់ក្នុងគោលបំណងលើកតម្កើងនិងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិភាគតិច។ អាស្រ័យហេតុនេះ រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ មោទនភាពជាតិ និងពង្រឹងផែនមហាសាមគ្កីជនជាតិទាំងមូល; លើកកំពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋានក្នុងការងារអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិទាំង ៥៤ នៅវៀតណាម”៕