មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០១៩ នៅទីក្រុងហាណូយ (រូបថត៖ vanhoa) |
មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំនេះ ជាឱកាសសម្រាប់ប្រទេសនានាជួបប្រាស្រ័យនិងផ្លាស់ប្តូរវប្បធម៌ ព្រមទាំងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាណែនាំអំពីរូបភាពទេសចរណ៍វៀតណាមទៅកាន់មិត្តអន្តរជាតិតាមរយៈស្ពានតភ្ជាប់ដ៏សំខាន់ៗគឺជាបណ្តាស្ថានទូតនិងមជ្ឈមណ្ឌលវប្បធម៌បរទេសប្រចាំនៅវៀតណាមផងដែរ។ យោងតាមគណៈកម្មការរៀបចំកម្មវិធីនេះបានឲ្យដឹងថាពិធីនេះមានស្តង់លក់ម្ហូបអាហារជាង ១០០ កន្លែង មកពីស្ថានទូត មជ្ឈមណ្ឌលវប្បធម៌បរទេស និងអង្គភាពនានានៃក្រសួងការបរទេសវៀតណាម។
នំអន្សមខ្មែរនៅមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ២០១៩ (រូបថត៖ vanhoa) |
ទន្ទឹមនឹងនេះដែរមហោស្រពឆ្នាំនេះក៏មានសកម្មភាពជាច្រើនទៀតរួមមាន តាំងបង្ហាញផលិតផលសិប្បកម្ម វត្ថុអនុស្សាវរីយ៍ប្រចាំតំបន់ និងការរៃអង្គាសប្រាក់សប្បុរសធម៌តាមរយៈការដេញថ្លៃលក់គំនូរជាដើមផងដែរ។ មិត្ត លាភហេង - និស្សិត កម្ពុជាដែលចូលរួមក្នុងស្តង់ផ្សព្វផ្សាយម្ហូបអាហារខ្មែរបានចែករំលែកថា៖
“ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមកម្មវិធីមហោស្រពម្ហូបអាហារអន្តរជាតិថ្ងៃនេះ។ ជាពិសេស ស្តង់លក់ម្ហូបអាហារខ្មែរឆ្នាំនេះបានណែនាំអំពីវប្បធម៌នៃមុខម្ហូបប្រចាំតំបន់នៅកម្ពុជា ដូចជាប្រហុក ការីខ្មែរជាដើម។ ខ្ញុំសង្ឃឹមថាតាមរយៈមហោស្រពមុខម្ហូបលើកនេះ ប្រទេសយើងខ្ញុំនឹងផ្សព្វផ្សាយដល់មិត្តភ័ក្តិទាំងជាតិនិងអន្តរជាតិអំពីមុខម្ហូបដ៏ឆ្ងាញ់ពិសេស ក៏ដូចជាអត្តសញ្ញាណវប្បធម៌និងប្រជាជនរបស់ស្រុកខ្ញុំផងដែរ ”៕