|
មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ បិទ បញ្ចប់ប្រកបដោយជោគជ័យ (Image: VOV) |
(VOVworld) – ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ នាយប់ថ្ងៃទី ២២ មេសា នៅទីក្រុង
Nha Trang ខេត្ត Khanh Hoa មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀត
ណាមលើកទី ១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ រង្វាន់ពានមាសចំនួន
១៣ ពានប្រាក់ចំនួន ៤៧ ពានសំរិទ្ធចំនួន ៧៨ រួមជាមួយរង្វាន់លើកទឹកចិត្តចំនួន
៥៨ ត្រូវបានប្រគល់នៅពិធីបិទនេះ។ ថ្លែងមតិនៅទីនេះ អគ្គនាយករងវិទ្យុសម្លេង
វៀតណាមនិងជាប្រធានគណៈចាត់តាំងមហោស្រពផ្សាយសម្លេងក្នុងទូទាំង
ប្រទេសលើកទី ១២ លោក Vu Hai បានអះអាងថា៖
«លើស្មារតីចែករំលែករៀនសូត្រ បណ្ដាអ្នកផ្សាយសម្លេងក្នុងទូទាំងប្រទេស
បានបង្ហាញដ៏ច្បាស់លាស់នូវការបោះជំហានថ្មីនៃផ្នែកផ្សាយសម្លេងតាមទិសទំ
នើបពមធ្យោបាយ ឆ្លើយតបនឹងតម្រូវការព័ត៌មានរបស់ប្រជាជនគ្រប់ទីកន្លែង
គ្រប់ ពេលវេលា។ ដើម្បីធ្វើប្រការនេះឲ្យបាន នៅមានការលំបាកសាកល្បងជា
ច្រើន។ ប៉ុន្តែ ដោយមានការយកចិត្តរបស់បក្សរដ្ឋ ការគាំទ្រនិងទំនុកទុកចិត្ត
របស់ប្រជា ពលរដ្ឋ ជាពិសេសគឺការទាមទាការច្នៃប្រឌិតរបស់បុគ្គលម្នាកៗ
ក្នុងជួរអ្នកកាសែត ផ្សាយសម្លេង យើងប្តេជ្ញាអនុវត្តបានគោលដៅដែលបាន
ដាក់ចេញនៅមហោ ស្រពផ្សាយសម្លេងលើកទី ១២ នេះ៕»