មហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ”ប្រលឹងផ្កាឈូក” |
នាព្រឹកថ្ងៃទី១កញ្ញា ជាលើកដំបូង គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានរៀបចំមហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ៖” ប្រលឹងផ្កាឈូក” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ (ថ្ងៃទី២កញ្ញា)។ នេះជាឱកាសមួយដើម្បីឧទ្ទេសនាមអំពីរូបភាព អត្តសញ្ញាណពិសេសដោយឡែករបស់ខេត្ត Dong Thap ចំពោះមិត្តភក្តិជាតិនិងអន្តរជាតិ រួមចំណែកអំពាវនាវវិនិយោគ កសាងរូបភាព Dong Thap -តំបន់ដីផ្កាឈូក។ លោក Nguyen Ngoc Thuong ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dong Thap បានអោយដឹងថា៖
“ មហោស្រពផ្កាឈូកលើកនេះ បានរៀបចំឡើងក្នុងបរិវេណធំទូលាយ ដោយមានសកម្មភាពសំខាន់ចំនួនពីរគឺតាំងពិព័រណ៌ សម្របខ្លួន និងបណ្ដាសកម្មភាពទាក់ទាញការចូលរួមរបស់ភ្ញៀវទស្សនា។ អាចនិយាយបានថា ដើមឈូកបានផ្សាភ្ជាប់ជាមួយ Dong Thap ពីធម្មជាតិ ក្នុងបណ្ដាសកម្មភាពសង្គម។”
មហោស្រពផ្កាឈូក Dong Thap ក៏ជាឱកាសមួយដើម្បីបណ្ដាអង្គការ បុគ្គល ផ្តល់មតិបង្កើតអាជីព នាំមកនូវដំណោះស្រាយលើកកំពស់តំលៃខាងសេដ្ឋកិច្ចសំរាប់ដើមឈូក ជំរុញការអភិវឌ្ឍន៍និរន្តភាពរបស់ផ្នែកទំនិញនេះ នាពេលខាងមុខ៕