ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ហាណូយបានជូនព័ត៌មានអំពីមហោស្រព (រូបថត៖ TTXVN) |
ក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ មិនា តំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា៖ ពិធីបុណ្យនេះមានតូបចំនួន ១៥០ របស់ខេត្ត ក្រុងចំនួន ១៤ រួមជាមួយនឹងអាជីវកម្មជិត ១០០ នៃខណ្ឌទាំង ១២ ទូទាំងទីក្រុងហាណូយ។ ពិធីបុណ្យនេះរួមចំណែកផ្សព្វផ្សាយ និងណែនាំតំបន់ទេសចរណ៍ដ៏ទាក់ទាញជាច្រើននៅក្នុងរដ្ឋធានី ដូចជា៖ បន្ទាយអធិរាជថាំងឡុង តំបន់ Old Quarter តំបន់ Ba Vi តំបន់ Soc Son ក្រុង Duong Lam-Son Tay។ ចូលរួមក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរមានឱកាសដើម្បីស្វែងយល់ពីកន្លែងទេសភាពរួមជាមួយផ្លូវទេសចរណ៍ថ្មីជាច្រើននៃរដ្ឋធានី។ ជាពិសេស ដំណើរទេសចរណ៍ដកបទពិសោធន៍ តភ្ជាប់បេតិកភណ្ឌរបស់បរមរាជវាំងថាំងឡុង - វត្ត Vinh Nghiem - វត្ត Yen Tu ខាងលិច និងទេសចរណ៍កំពេង Co Loa ត្រូវបានណែនាំក្នុងពិធីបុណ្យនេះ៕