មហោស្រពទូរទស្សន៍ជាតិលើកទី ៤១ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី១៨មិនានៅទីក្រុង Hai Phong មហោស្រពទូរទស្សន៍ជាតិលើកទី៤១បានបិទបញ្ចប់ ប្រកប ដោយជោគជ័យ។ 
មហោស្រពទូរទស្សន៍ជាតិលើកទី ៤១ បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងក្នុងពិធីនេះ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើថា អ្នកផ្សាយទូរទស្សន៍ត្រូវជំរុញបន្ថែមទៀតនូវស្មារតីនៃការផ្លាស់ប្តូរថ្មី និងគំនិតច្នៃប្រឌិត ដើម្បីអះអាងនូវឋានៈរបស់ខ្លួន និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងចំណង់ចំណូលចិត្តរបស់អ្នកទស្សនា។

“ជាងពេលណាៗទាំងអស់ អ្នកសារព័ត៌មានទូរទស្សន៍វៀតណាមត្រូវដឹងអំពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាអ្នកតំណាងនៃកម្លាំងទន់របស់វៀតណាម។ នាំមកនូវតម្លៃវប្បធម៌ដ៏ល្អនៃ "សច្ចៈ-ភាពល្អ-សោភ័ណ" របស់ជាតិ ជូនទស្សនិកជនជាតិ និងអន្តរជាតិ រួមចំណែកលើកកំពស់កម្លាំងពលំរបស់ជាតិ។ ម្យ៉ាងគឺ រួមចំណែកថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ កសាងប្រជាជនវៀតណាមថ្មីក្នុងយុគសម័យឌីជីថល សង្គមឌីជីថល និងវប្បធម៌ឌីជីថល; ម៉្យាងវិញទៀត ផ្សព្វផ្សាយវប្បធម៌ ម៉ាកយីហោ និងផលិតផលរបស់វៀតណាមទៅកាន់ពិភពលោក”។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha។

មហោស្រពទូរទស្សន៍ជាតិលើកទី ៤១ មានស្នាដៃចំនួន ៧០០ លើ ១១ប្រភេទ មកពី អង្គភាពដែលចូលរួមចំនួន ៩៦។ ក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានផ្ដល់កិត្តិយស និងប្រគល់រង្វាន់មាសចំនួន ៣៦ រង្វាន់; រង្វាន់ ប្រាក់ ៦៧ រង្វាន់; រង្វាន់លើកទឹកចិត្តចំនួន ១៣៩ និងរង្វាន់មាសសម្រាប់បុគ្គលចំនួន ២ រង្វាន់។ មហោស្រពទូរទស្សន៍ជាតិលើកទី ៤២ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ