|
មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨បានប្រារព្ធឡើងនៅទីក្រុង Ha Long (sukiennong.vn) |
Vovworld-“ភាពយន្តវៀតណាម-ជនជាតិមនុស្សសាស្ត្រការច្នៃប្រឌិតសមាហរណកម្ម”ជាសាររបស់មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨
ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី១៤តុលានៅទីក្រុង Ha Long ខេត្ត Quang Ninh។
មុននឹង ប្រារព្ធពិធីមហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨ជនចូលរួមទាំង
ឡាយបានក្រោកឈរស្មឹងស្មាតរយៈពេល១នាទីដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តម
សេនីយ៍ Vo Nguyen Giap។ មហោស្រពខ្សែភាពយន្តលើកទី១៨បានទាក់ទាញខ្សែ
ភាពយន្តចំនួន១៣៩របស់សហគ្រាសភាពយន្តលើទូទាំងប្រទេស។ លោក Hoang
Tuan Anh រដ្ឋមន្ត្រីក្រសួងវប្បធម៍-កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“ក្នុងអំឡុង៦០ឆ្នាំកន្លងមក ភាពយន្តវៀតណាមជានិច្ចកាលរួមដំណើរជាមួយ
ការកសាងនិងការពារមាតុប្រទេស។ រហូតមកដល់ថ្ងៃនេះ ជាផ្នែកសិល្បៈចំរុះ
ដែលមានការជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ជីវភាពសង្គមជាស្មារតីប្រជាជាតិ ភាព
យន្តវៀតណាមជាឧបករស័ក្តសិទ្ធិនិងប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយអំពិទឹកដី
មនុស្សនិងវប្បធម៍វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ៕”