|
ការបាញ់កាំជ្រួចក្នុងពិធីបើកមហោស្រព (រូបថតៈ vietnam+) |
(VOVworld)-នាយប់ថ្ងៃទី២៣កក្កដា មហោស្រពកីឡាប្លុកភាពសម្បូរុងរឿងរួមលើក
ទី២០ បានបើកនៅទីក្រុង Glasgrow របស់ប្រទេសស្តុតឡេន ដោយមានការចូលរួម
របស់កីឡាករ កីឡាការិនីចំនួន៦ពាន់៥រយនាក់ មកពីប្រទេសនិងតំបន់ដែនដី ចំនួន៧១លើទូទាំងពិភពលោក។ ដំបងរាជ្យប្រពៃណីត្រូវបានបញ្ជូនចូល ពហុ
កីឡាដ្ឋានCeltic Park ក្រោយពីការធ្វើដំណើ អស់រយៈពេល២៨៨ថ្ងៃឆ្លងតាម បណ្តាប្រទេសនិងតំបន់ដែនដីដែលមានកីឡាករកីឡាការិនីចូលរួមមហោស្រព
នេះ។ ក្នុងព្រះរាជ្យសន្ទរកថា ព្រះមហាក្សក្រីយានីនៃប្រទេសអង់គ្លេស Elizabeth
ទី២ បានអះអាងថា ពិធីដង្ហែដំបងរាជ្យ ជាសេចក្តីអំពាវនាវឲ្យប្រជាជនបណ្តាប្រ
ទេស ក្នុងប្លុកភាពសម្បូរុងរឿងរួម សាមគ្គីភាព។
បន្ទាប់ពីពិធីបើក កីឡាករនិងកីឡាការិនីនឹងចាប់ផ្តើមការប្រគួតជាផ្លូវការ ចាប់
ពីថ្ងៃទី២៤កក្កដាដល់ថ្ងៃទី៣សីហា ដោយមានវិញ្ញាសារចំនួន១៧មុខ៕