ក្នុងរយៈពេល៣ថ្ងៃ សិល្បករបានចំណាយពេលវេលា និងការជក់ចិត្តបង្កើតស្នាដៃប្រកបដោយគុណភាព និងច្នៃប្រឌិត ដោយបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិភាគតិចតំបន់ Tay Nguyen (រូបថត៖ TTXVN) |
ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ សិប្បករបានបង្កើតស្នាដៃជាមួយនឹងប្រធានបទអំពីជីវភាព និងសកម្មភាពរបស់ក្រុមជនជាតិភាគតិចតំបន់ Tay Nguyen បញ្ហាការពារបរិស្ថាន ការពារសត្វកម្រ និងការលើកកម្ពស់តម្លៃផលិតផលកាហ្វេ និងផលិតផលវិចិត្រសិល្បៈតុបតែងបំរើជីវភាព។ វិចិត្រករ Nguyen Hai Long ប្រធានគណៈមេប្រយោគនៃការប្រកួតបានវាយតម្លៃថា៖ “គុណភាពនៃផលិតផលគឺលើសពីការរំពឹងទុករបស់គណៈមេប្រយោគ។ ក្រៅពីការបង្ហាញផលិតផលដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃវិចិត្រសិល្បៈ គឺមានជំនាញ មានភាពប៉ិនប្រសប់ និងសមត្ថភាពច្នៃប្រឌិតរបស់សិប្បករ ក្រៅពីនោះក៏មានការឈានទៅដល់លើសពីផលិតផលវិចិត្រសិល្បៈដែលស្មើនឹង ការវាយតម្លៃសម្រាប់រូបចម្លាក់ដែរ”។
គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខ១ ចំនួន ១រង្វាន់ រង្វាន់លេខ ២ ចំនួន ២ រង្វាន់ រង្វាន់លេខ ៣ ចំនួន៣ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន៥ រង្វាន់។ ស្នាដៃ “សម្បូរបរិបូរណ៍” របស់វិចិត្រករ Pham Van Roan មកពីខេត្ត Dak Nong បានឈ្នះរង្វាន់លេខ ១ ក្នុងកម្មប្រកួតឆ្នាំនេះ៕