មហោស្រព “លក្ខណៈប្រណិតនៃតែវៀតណាម” ឆ្ពោះទៅរកផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Hoi An

Chia sẻ

(VOVWORLD) - មហោស្រពនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ សិប្បករ និងអ្នកនិយមចូលចិត្តតែមកពីទូទាំងប្រទេស។

មហោស្រព “លក្ខណៈប្រណិតនៃតែវៀតណាម” ឆ្ពោះទៅរកផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Hoi An - ảnh 1កម្មវិធីសិល្បៈបើកមហោស្រព “លក្ខណៈប្រណីតនៃតែវៀតណាម ឆ្នាំ២០២២” (រូបថត៖ baovanhoa.vn)

នាយប់ថ្ងៃទី ៣០ ខែធ្នូ នៅមណ្ឌលវិថីបុរាណ Hoi An គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam បានបើកមហោស្រពវប្បធម៌តែវៀតណាម លើកទី ១ ឆ្នាំ ២០២២ ក្រោមប្រធានបទ “លក្ខណៈប្រណិតនៃតែវៀតណាម”។ មហោស្រពនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ សិប្បករ និងអ្នកនិយមចូលចិត្តតែមកពីទូទាំងប្រទេស។

ក្នុងរយៈពេល ៣ ថ្ងៃប្រព្រឹត្តទៅពិធីបុណ្យនេះ មានកម្មវិធីជួបប្រាស្រ័យជាច្រើនជាមួយសិប្បករជំនាញតែ ការណែនាំផលិតផលតែនៅគ្រប់តំបន់នៃប្រទេស និងការបង្ហាញអំពីតែ។ លោក Nguyen Van Lanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖

“មហោស្រពនេះឧទ្ទេសនាមអំពីវប្បធម៌តែរបស់វៀតណាម និងប្រទេសមួយចំនួនដែលបានផ្សាភ្ជាប់ និងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុង Hoi An ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល។ ទីក្រុង Hoi An កំពុងរៀបចំសកម្មភាពនេះឲ្យក្លាយទៅជាម៉ាកសញ្ញា និងផលិតផលទេសចរណ៍។ ដោយហេតុនេះ ធ្វើឱ្យវិថីបុរាណ Hoi An នៅពេលយប់កាន់តែមានភាពសុខសាន្ត និងកាន់តែចាប់អារម្មណ៍”៕

ប្រតិកម្មទៅវិញ