|
ទំនាក់ទំនងរវាងវៀតណាមនិងបេឡារុសកាន់តែបានកើនឡោះងពីមួយថ្ងៃទៅមួយថ្ងៃ (vietnamplus.vn) |
Vovworld-ប្រព្រឹត្តទៅនាថ្ងៃទី១៥កុម្ភៈនៅទីក្រុងហាណូយ មហាសន្និបាតសមាគមមិត្តភាពវៀតណាម-បេឡារុសអាណត្តិ២០១៤-២០១៩ បានជ្រើសតាំង
គណៈប្រតិបត្តិរួមមានសមាជិក៣៤នាក់។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន
វៀតណាមលោក Nguyen Thai Lai ត្រូវបានជ្រើសតាំងជាប្រធានសមាគមមិត្តភាព
វៀតណាម-បេឡារុសអាណត្តិទី៣។ថ្លែងមតិនៅមហាសន្និបាត អនុប្រធានសម្ព័ន្ធ
បណ្ដាអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Thi Hoang Van បានស្នើរថា ក្នុង
អាណត្តិខាងមុខ ជាមួយទិសស្លោក ម្ចាស់ការសកម្មច្នៃប្រឌិតប្រសិទ្ធិភាព សមាគម
មិត្តភាពវៀតណាម-បេឡារុសត្រូវផ្លាស់ប្តូរថ្មីខំប្រឹងប្រែងសកម្មនិងច្នៃប្រឌិតជាងក្នុង
សកម្មភាព។
ក្នុងឱកាសនេះដែរ គណៈប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបាន
ប្រគល់ប័ណ្ណសសើរ អនុស្សាវរីយ៍សញ្ញា ដើម្បីសន្តិភាពមិត្តភាពរវាងបណ្ដាប្រជាជាតិ
ជូនសមូហភាពបុគ្គលដែលមានការរួមចំណែកសកម្មក្នុងសកម្មភាពសំដៅជំរុញ
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-បេឡារុស៕