ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមពិធីបិទមហាសន្និបាត AIPA-42 (រូបថត៖ Nguyen Diep/TTXVN) |
ថ្លែងនៅក្នុងពិធីបិទមហាសន្និបាត AIPA-42 លោក Abdul Rahman Taib Pehin Orang Kaya Seri Lela ប្រធានមហាសន្និបាត AIPA-42, ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេ ដារូសាឡាមបានមានប្រសាសន៍ថា មហាសន្និបាត AIPA-42 បានពិភាក្សាលើបញ្ហាចម្រុះនៅក្នុងវិស័យជាច្រើន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសភា ជាពិសេសការប្តេជ្ញាចិត្តរបស់ AIPA ក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពនិងកសាងភាពសម្បូររុងរឿងរួមគ្នាសម្រាប់តំបន់។ មហាសន្និបាត AIPA-42 ក៏បានអនុម័តលើសេចក្តីសម្រេចមួយដើម្បីបញ្ចូលសភាអ្នកសង្កេតការណ៍អ៊ុយក្រែននិងប៉ាគីស្ថាន ពង្រីកបណ្តាញអ្នកសង្កេតការណ៍ បង្កើតបណ្តាញការទូតសភាឲ្យកាន់តែទូលំទូលាយជាង។
នៅក្នុងពិធីបិទលោក Abdul Rahman Taib Pehin Orang Kaya Seri Lela បានប្រគល់ញញួរ AIPA និងផ្ទេរមុខតំណែងជាប្រធាន AIPA ២០២២ ដល់ប្រធានរដ្ឋសភាកម្ពុជាតាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូសាឡឹម។
មុនពិធីបិទសម័យប្រជុំពេញអង្គលើកទី ២ ប្រមុខរដ្ឋ/ប្រតិភូរដ្ឋសភាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃមហាសន្និបាត AIPA-42។
លោកAbdul Rahman Taib ប្រធាន AIPA-42, ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូសាឡាមថ្លែងក្នុងពិធីបិទ (រូបថត៖ Nguyen Diep/TTXVN) |
ចូលរួម AIPA-42 ក្នុងរាល់មតិយោបល់និងសំណូមពរទាំងអស់ គណៈប្រតិភូវៀតណាមតែងតែបង្ហាញនូវទស្សនៈដែលចាំបាច់ត្រូវលើកកម្ពស់និងពង្រឹងនូវតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល ដោះស្រាយរាល់ឧបសគ្គតាមរយៈ ក្របខ័ណ្ឌច្បាប់សមស្រប ជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។ វៀតណាមក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាពនិងស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ព្រមទាំងចែកចាយវ៉ាក់សាំងព្យាបាលនិងឧបករណ៍ប្រកប ដោយសមភាពដើម្បីឆ្លើយតបនឹងកូវីដ ១៩៕