សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN) |
សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយមានសម្លេងគាំទ្ររបស់ ប្រទេសជាសមាជិកចំនួន ១៦៩/១៩៣ ។ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មានសម្លេងឆ្នោតប្រឆាំង រីឯប្រទេសអ៊ុយក្រែននិងហុងគ្រីបានបោះឆ្នោតអនុប្បវាទផងដែរ។ គួរបញ្ជាក់ថា សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លទ្ធិពហុភាគីនិយម និងចំណងតីសាមគ្គីភាព ដែលត្រូវបានចាត់ទុកថាជាវិធីតែមួយគត់សម្រាប់ពិភពលោកក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិសកល ដូចជាជំងឺរាតត្បាតសកលកូវីដ១៩ ដូចនាពេលបច្ចុប្បន្ន។ ឯកសារនេះក៏ទទួលស្គាល់តួនាទីភាពជាអ្នកដឹកនាំសំខាន់របស់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាតួនាទីជាមូលដ្ឋាននៃប្រព័ន្ធអង្គការសហប្រជាជាតិដែលបានចាត់ទុកជា “កាតាលីករ” ដ័សំខាន់មួយ ព្រមទាំងជួយសំរបសំរួលនូវប្រតិកម្មជាសកលចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។
ក្រៅពីនោះ សេចក្តីសំរេចចិត្តនេះក៏បានអំពាវនាវដល់ប្រទេសជាសមាជិកនិងភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមបង្កើនចំណងសាមគ្គីភាពនិងឯកភាពគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-១៩ ក៏ដូចជាបញ្ចេញមតិរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងអំពើរើសអើងជាតិសាសន៍ និងអំពើហិង្សាជាដើមផងដែរ ៕