ថ្លែងមតិក្នុងជំនួបនេះ ភារធារី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមនុស្សធម៌នៅហ្គាហ្សាដែលកាន់តែយ៉ាប់យ៉ឺន និងចែករំលែកចំពោះការខាតបង់ និងការបាត់បង់អាយុជីវិតរបស់ប្រជាជនស្លូតត្រង់។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្តីពីជម្លោះនៅតំបន់ហ្គាហ្សា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថតឯកសារ៖ SPA/TTXVN |
វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ការពារប្រជាជនស្របតាមច្បាប់អន្តរជាតិ។ ដោយឈរលើអាទិភាពជាបន្ទាន់នេះ រួមជាមួយនឹងប្រទេសដទៃទៀត វៀតណាមទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ដោយហេតុផលមនុស្សធម៌ ការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់អរិភាពនិងអំពើហឹង្សា។ វៀតណាមនឹងផ្តល់ថវិកាចំនួន ៥០០.០០០ USD ដល់ទីភ្នាក់ងារអ.ស.បទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNWRA) ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អ.ស.បនៅតំបន់ហ្គាហ្សា ហើយទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា ក្នុងរយៈពេលយូរ សន្តិភាពប្រកបដោយនិរន្តរភាពអាចសម្រេចបានតាមរយៈដំណោះស្រាយគ្រប់ជ្រុងជ្រោយផ្អែកលើច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
ក្នុងពេលជាមួយគ្នានោះ ការបោះឆ្នោតកាលពីថ្ងៃទី២០ ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីដំណោះស្រាយដែលអំពាវនាវឱ្យបញ្ឈប់ជាបណ្តោះអាសន្នចំពោះជម្លោះយោធារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានបន្តត្រូវបានពន្យារពេលនៅពេលដែលសមាជិកមិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីរបៀបបកស្រាយ ខណៈដែលចំនួនអ្នកស្លាប់និងរបួសនៅក្នុង ហ្គាហ្សាបន្តកើនឡើង៕