មហាសន្និបាតសហជីពវៀតណាមលើកទី១២៖ រដ្ឋាភិបាលផ្ទៀងស្ដាប់យោបល់របស់សមាជិកសហជីពនិងអង្គការសហជីព

Chia sẻ
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌមហាសន្និបាតសហជីពវៀតណាមលើកទី១២ នារសៀលថ្ងៃទី២៤ ខែកញ្ញា បានប្រព្រឹត្តទៅនូវវេទិកាពិភាក្សារវាងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល សមាជិករដ្ឋាភិបាលនិងតំណាងចូលរួមមហាសន្និបាតនានា ក្រោមប្រធានបទ “សហជីព វៀតណាមរួមដំណើរជាមួយរដ្ឋាភិបាលដើម្បីលើកស្ទួយសមត្ថភាពប្រកួតប្រជែងនិងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព”។
មហាសន្និបាតសហជីពវៀតណាមលើកទី១២៖ រដ្ឋាភិបាលផ្ទៀងស្ដាប់យោបល់របស់សមាជិកសហជីពនិងអង្គការសហជីព - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ chinhphu.vn) 

អញ្ជើញថ្លែងនៅវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលជានិច្ចកាលចែករំលែកការលំបាកលំបិនរបស់បណ្ដាកម្មករ និយោជិតនិងពលករដែលបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំនះពុះពារលើការលំបាកសាកល្បង ពង្រីកនូវតួនាទីរបស់បក្ខជននិងសមាជិកសហជីពវៀតណាម។

“សមាជិកសហជីពនិងពលករម្នាក់ៗត្រូវផ្លាស់ប្ដូរថ្មីមនសិការ និងការយល់ដឹងអំពីស្មារតីបម្រើប្រទេសជាតិ អំពីសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវសង្គមក្នុងដំណើរការធ្វើពលកម្មរបស់ខ្លួន។ ពលករវៀតណាមទាំងអស់បើទោះជាស្ថិតនៅក្នុងតំបន់សាធារណៈឬតំបន់ឯកជនក៏ដោយ សុទ្ធតែត្រូវលើកកំពស់ចំណេះដឹងអំពីច្បាប់ អំពីការសន្សំសម្ចៃប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ”។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសហជីពវៀតណាមបន្តផ្លាស់ប្ដូរថ្មីការចាត់តាំង ព្រមទាំងមានការបោះជំហានដ៏លោតផ្លោះក្នុងការធ្វើសកម្មភាពសហជីពតាមមាគ៌ារបស់បក្សនិងច្បាប់របស់រដ្ឋ។ លោកក៏ស្នើឲ្យក្រសួង ស្ថាប័ននិងថ្នាក់ដឹកនាំមូលដ្ឋាននានា ចាំបាច់ត្រូវយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតី ក៏ដូចជាធានាសុវត្ថិភាពសម្រាប់ពលករនិងកម្មករវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ