មហាសន្និបាតសហជីពវៀតណាមលើកទី ១១ អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់

Chia sẻ
(VOVworld) – បន្ទាប់ពី ៤ ថ្ងៃធ្វើការងារ មហាសន្និបាតសហជីពវៀតណាមលើក
ទី ១១ អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់ នាថ្ងៃទី ៣០ កក្កដា ប្រកបដោយ
ជោគជ័យ។ 
មហាសន្និបាតសហជីពវៀតណាមលើកទី ១១ អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់  - ảnh 1
លោក Dang Ngoc Tung បានត្រូវតែងតាំងធ្វើជាប្រធានសម្ព័ន្ធភាពលករវៀត ណាម ជាថ្មីម្តងទៀត ក្នុងអាណត្តិ ២០១៣-២០១៨ ។ (Image: VOV Online)

(VOVworld) – បន្ទាប់ពី ៤ ថ្ងៃធ្វើការងារ មហាសន្និបាតសហជីពវៀតណាមលើក ទី ១១
អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់ នាថ្ងៃទី ៣០ កក្កដា ប្រកបដោយ ជោគជ័យ។
មហាសន្និបាតលើកនេះបានអនុម័តលើសេចក្តីសម្រេចចិត្តដោយមានបណ្ដាខ្លឹមសារ
និងទិសដៅជាក់ស្តែងសំរាប់អាណត្តិថ្មី។ ក៏ក្នុងមហាសន្និបាត លើកនេះ លោក Dang
Ngoc Tung បានត្រូវតែងតាំងធ្វើជាប្រធានសម្ព័ន្ធភាពលករវៀតណាម ជាថ្មីម្តងទៀត
ក្នុងអាណត្តិ ២០១៣-២០១៨ ។ ប្រធានសម្ព័ន្ធភាពពលករវៀតណាម លោក Dang
Ngoc Tung បានលើក ច្បាស់ថា៖

“ជោគជ័យរបស់មហាសន្និបាតសហជីពវៀតណាមលើកទី ១១ មិនត្រឹមតែលើក
ទឹកចិត្តយ៉ាងខ្លាំងក្លា ប៉ុណ្ណោះទេ ថែមទាំង បង្កលក្ខណៈងាយស្រួលដើម្បីបុគ្គលិក
កម្មាភិបាល ពលករ ក្នុងទូទាំងប្រទេសឆ្លៀតយកឱកាស ជំនះពុះពារការសក ល្បង បន្តការផ្លាស់ប្តូរថ្មីខ្លឹមសារនិងរបៀបធ្វើសកម្មភាពរបស់សហជីព។ តាមនោះ​បង្កើត
ប្រៀបខ្លាំងថ្មីនៃវណ្ណៈពលករនិងអង្គការសហជីពវៀតណាមរួមចំណែកក្នុងការអនុវត្ត
ឧស្សាហូភាវូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមហរណកម្មដើម្បី
គោលដៅ“ប្រទេសជាតិខ្លាំងមាំមួនប្រជាជនសម្បូធូរធារប្រជាធិបតេយ្យសមភាព
និងអារ្យធម៌”

 

ប្រតិកម្មទៅវិញ