មហាសន្និបាតវិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជាបានបិទនៅរាជធានីភ្នំពេញ

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ១៧ មិនា មហាសន្និបាត
វិសាមញ្ញរបស់ គណៈបក្សប្រជាជនកម្ពុជា (CPP) បានបិទ
នៅរាជធានី ភ្នំពេញ ក្រោយរយៈ ពេល ២ ថ្ងៃធ្វើការ។

(VOVworld) – នារសៀលថ្ងៃទី ១៧ មិនា មហាសន្និបាតវិសាមញ្ញរបស់ គណៈបក្សប្រជា
ជនកម្ពុជា (CPP) បានបិទ នៅរាជធានី ភ្នំពេញ ក្រោយរយៈ ពេល ២ ថ្ងៃធ្វើការ។ តាម
សេចក្តីសម្រេចចិត្តនៃមហាសន្និបាត​លើកនេះ ឲ្យដឹងថា៖ ក្នុងអាណត្តិ ៥ ឆ្នាំ របស់
នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានសមិទ្ធិផលដ៏មហិមា
លើវិស័យនយោបាយនិងសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកំពស់។ កំណើនសេដកិច្ចនៃកម្ពុជាបានកើន ៧.៣% ក្នុងឆ្នាំ ២០១២ អាត្រាក្រីក្របានថយចុះ ពី
២២.៩% ក្នុងឆ្នាំ ២០០៩ ដល់ ២០% ក្នុងឆ្នាំ ២០១១។ មហាសន្និបាតបានអនុម័តលើកម្មវិធី នយោបាយរបស់គណៈបក្ស CPP ក្នុងដំណាក់កាល ២០១៣ - ២០១៨ និងការងារត្រៀម
រៀបចំការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥ នាខែ កក្តដ្ឋា ខាងមុខ។ អនុប្រធាន
គណៈបក្ស CPP សម្តេច តេជោរ ហ៊ុន សែន ត្រូវបានឧទ្ទេសនាមធ្វើជាបេក្ខជន ក្នុងឋានៈ
នាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាកម្ពុជាលើកនេះ៕

មហាសន្និបាតវិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជាបានបិទនៅរាជធានីភ្នំពេញ  - ảnh 1
មហាសន្និបាតវិសាមញ្ញរបស់ គណៈបក្សប្រជាជនកម្ពុជា (CPP) បានបិទ នៅរាជធានី ភ្នំពេញ ក្រោយរយៈ ពេល ២ ថ្ងៃធ្វើការ។ (Image: Internet)


ប្រតិកម្មទៅវិញ