|
មហាសន្និបាតលើកទី៣សមាគមក្រិស្តសាសនាវៀតណាម(រូបថតVNA) |
Vovworld- មហាសន្និបាតលើកទី៣សមាគមក្រិស្តសាសនាវៀតណាមត្រូវ
បានរៀបចំឡើងនាថ្ងៃទី៦វិច្ឆិកានៅទីក្រុងហូជីមិញ(វៀតណាម)។ដំណាង
ជិត៧០០នាក់ជាប៉ាស្ទ័រ ក្រិស្តសាសនិកនិងភ្ញៀវអញ្ជើញបានចូលរួមមហា
សន្និបាត។ថ្លែងមតិនៅទីនេះលោក Bui Thanh Ha អនុប្រធានគណះកម្មាធិ
ការសាសនារបស់រដ្ឋាភិបាលវៀតណាមបានអះអាងថា៖ក្នុងអាណ្ណត្តិកន្លងមក
សមាគមក្រិស្តសាសនាវៀតណាមរួមជាមួយជនរួមជាតិនៃសាសនាផ្សេងៗនិង
ប្រជាជននៅទូទាំងប្រទេសបានសកម្មចូលរួមចលនាផលិតកម្ម កាត់បន្ថយ
ភាពក្រីក្រ កសាងគ្រួសារវប្បធម៌និងជួយជ្រោមជ្រែងចលនាតបស្នងសងគុណ។លោកអះអាងថែមទៀតថា៖បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កើតបរិយាកាស
កតិយុត្តដើម្បីក្រិស្តសាសនិកអ្នកមុខអ្នកការសាសនាអនុវត្តល្អអនូវសិទ្ឋិសេរីភាព
ខាងសាសនាចូលរួមកិច្ចការផ្លាស់ប្តូរថ្មីរួមចំណែកពង្រឹងផែនមហាសាមគ្គីប្រជាជន
ទាំងមូល៕