|
មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ត្រូវបានបើកជាផ្លូវការ |
(VOV)_នាព្រឹកថ្ងៃទី២១ មករា មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិ
កាលទី១២ត្រូវបានប្រារព្វឡើងជាផ្លូវការដ៏មហោឡារឹក នៅទីក្រុងហាណូយ។ អង្គ
សន្និបាតចំនួនជាងមួយពាន់ប្រាំរយនាក់បានអញ្ជើញចូលរួមមហាសន្និបាត លើក
នេះ ដោយប្រធានបទ៖ បង្កើនការកសាងបក្សស្អាតស្អម រឹងមាំ ពង្រីកកម្លាំងប្រជា
ជាតិទាំងមូល និងប្រជាធិបតេយ្យ សង្គមនិយម ជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ
ព្រមៗជាមួយការផ្លាស់ប្តូរថ្មី ការពាររឹងមាំមាតុប្រទេស រក្សាបរិយាកាសសន្តិភាព
ស្ថិរភាព ខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្ម តាមទឹសទំនើប
ជាសារវ័ន្ត។
ថ្លែងសន្ទរកថាបើកមហាសន្និបាត សមាជិកការិយាល័យនយោបាយ និងជា
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ មហាសន្និបាត
នីតិកាលទី១២នេះ ដើរតួនាទីប្រវត្តិសាស្ត្រដ៏ធំធេង ចំពោះប្រទេសជាតិ។
“ មហាសន្និបាត ទី១២នេះរបស់បក្សកម្មុយនីស្តវៀតណាម មានអត្ថន័យដ៏ធំ
ធេង កំណត់ទិសដៅ លើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ព
ទាំងមូល បង្កើនការកសាងបក្សស្អាតស្អម រឹងមាំ ពង្រីកកម្លាំងរបស់ប្រទេសជាតិ
ទាំងមូល។ មហាសន្និបាតលើកនេះជាមហាសន្និបាតសាមគ្គីភាព ប្រជាធិបតេយ្យ
ផ្លាស់ប្តូរថ្មី បង្ហាញនូវសុឆ័ន្ទះ និងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិទាំងមូល ដើម្បី
ប្រទេសវៀតណាមមួយ ប្រជាជនសម្បូធូធារ ប្រទេសខ្លាំងមាំមូន សមភាព យុត្តិ
ធម៌ និងអរិយធម៌ ឈានឡើងលិទ្ធិសង្គមនិយម។”
នៅមហាសន្និបាតលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
ថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១ អំពីបណ្ដាសំ
ណុំឯកសារដាក់ជូនមហាសន្និបាត។ សង្កត់ធ្ងន់ទៅលើសមិទ្ធិផលក្នុងរយៈពេល
៣០ឆ្នាំផ្លាស់ប្តូរថ្មី អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖
៥ឆ្នាំខាងមុខនេះ នឹងមានបំរ៉ែបំរួលស្មុគ្រស្មាញជាច្រើន ជះឥទ្ធិពលផ្ទាល់ទៅលើ
ប្រទេសជាតិ បង្កើតឱកាសនិងឧបសគ្គជាច្រើន។ ដូច្នេះ អគ្គលេខាបក្ស ក៏បាន
សង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់ចំនួន៦ ក្នុងអាណត្តិ មហាសន្និបាតទី១២នេះ
ដែលក្នុងនោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដើរតួនាទីសំខាន់ កសាងបក្សជា
គន្លឹះ បន្តផ្លាស់ប្តូរថ្មីការត្រិះរិះ ប្តេជ្ញាចិត្តរក្សាឯករជ្យប្រជាជាតិ លិទ្ធិសង្គមនិយម
ដោះស្រាយរាល់បញ្ហាថ្មីដែលទើបកើតមានឡើងប្រកបដោយប្រសិទ្ធិភាព ឯក
ភាពនិងធ្វើសមាហរណកម្ម។
ក៏ក្នុងព្រឹត្តិការណ៍នេះ វិទ្យុសម្លេងវៀតណាម សូមដកស្រង់របាយការណ៍
របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅមហាសន្និបាតនេះ ដោយប្រ
ធានបទ៖ ដាក់ផលប្រយោជន៍ជាតិ ជនជាតិលើបង្អស់៕