មហាសន្និបាត Interpol លើកទី៨៧ បានរៀបចំកិច្ចប្រជុំដើម្បីជ្រើសតាំងប្រធានថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែវិច្ឆិកា ថ្នាក់ដឹកនាំស្ថាប័នប៉ូលីសចំណុះបណ្តាប្រទេសជាសមាជិកអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) បានជួបជុំគ្នានៅក្នុងទីក្រុង Dubai នៃអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីចូលរួមក្នុងសម័យប្រជុំមហាសន្និបាត Interpol លើក ៨៧ និងជ្រើសតាំងប្រធានថ្មីរបស់អង្គការ Interpol បន្ទាប់ពីថ្នាក់ដឹកនាំនៃស្ថាប័ននេះត្រូវបានរដ្ឋាភិបាលចិនចាប់ខ្លួននាខែកញ្ញា ឆ្នាំ២០១៨។ 
មហាសន្និបាត Interpol លើកទី៨៧ បានរៀបចំកិច្ចប្រជុំដើម្បីជ្រើសតាំងប្រធានថ្មី - ảnh 1ទីស្នាក់ការអង្គការ Interpol

ស្ថាប័នប្រឆាំងអំពើពុករលួយចិនបានឱ្យដឹងថា លោក Meng Hongwei ត្រូវបានស៊ើបអង្កេតពីអំពើ «រំលោភច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរ" ដោយមានការចោទប្រកាន់ពីបទស៊ីសំណូកនិងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលទាក់ទងទៅនឹងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា អនុប្រធាន Interpol លោក Kim Jong Yang ជនជាតិកូរ៉េ បានទទួលតំណែងជាប្រធានស្តីទី Interpol បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃមហាសន្និបាត Interpol នៅទីក្រុង Dubai ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ នៅឯកិច្ចប្រជុំនេះ បណ្តាប្រទេសជាសមាជិក Interpol ក៏បានលើកយោបល់ដើម្បីសម្រេចចិត្តបញ្ចូលប្រទេស Kosovo ឲ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងអង្គការនេះផងដែរ៕

ប្រតិកម្មទៅវិញ