មហាសន្និបាត AIPA លើកទី ៤២ ឈានចូលថ្ងៃធ្វើការទី ២

Chia sẻ
(VOVWORLD) - បន្តកម្មវិធីនៃមហាសន្និបាត AIPA លើកទី ៤២ នៅថ្ងៃទី ២៤ ខែសីហាបានប្រព្រឹត្តទៅកិច្ចប្រជុំគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ចនិងគណៈកម្មាធិការសង្គម។ 
មហាសន្និបាត AIPA លើកទី ៤២ ឈានចូលថ្ងៃធ្វើការទី ២ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការនយោបាយផ្សាយចេញពីទីក្រុងហាណូយ (រូបថត៖ TTXVN)

កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានពិភាក្សាលើប្រធានបទចំនួនបីគឺ៖ ការពង្រឹងសន្តិសុខ អ៊ិនធឺរណែតនិងការការពារទិន្នន័យ ដោយឆ្ពោះទៅរកភាពធន់នៃបណ្តាញអ៊ីនធឺរណែត; ការលើកកម្ពស់សន្តិសុខមនុស្សនៅក្នុងបរិយាប័ន្នឌីជីថលសម្រាប់អាស៊ាន និងការពង្រឹងការទូត សភា ឆ្ពោះទៅសហគមន៍អាស៊ាន។ គណៈប្រតិភូរដ្ឋសភាឥណ្ឌូនេស៊ីបានបន្ថែមប្រធានបទបន្ទាន់ស្តីពីជំនួយឧបត្ថម្ភរបស់សភាទៅលើស្ថានភាពមីយ៉ាន់ម៉ា។ នៅក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានស្នើពង្រឹងកិច្ចសហប្រតិបត្តិការសភា ផ្លាស់ប្តូរគណៈប្រតិភូក្នុងការកែលម្អគោលនយោបាយ ត្រួតពិនិត្យការអនុវត្តបច្ចេកវិទ្យានិងគោលនយោបាយសុវត្ថិភាពបណ្តាញ រួមទាំងការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺរណែតនិងវិធានការបច្ចេកទេស ប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩។

កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចបានពិភាក្សាលើប្រធានបទចំនួនពីរ៖ ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តាមរយៈការជំរុញការធ្វើឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យមនិងការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩៖ កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានស្នើឲ្យស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយ។ ស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលទេសចរ ណ៍ថ្មីៗ ដើម្បីបំពេញតាមតម្រូវការថ្មីក្រោយជំងឺកូវីដ ១៩។

មហាសន្និបាត AIPA លើកទី ៤២ ឈានចូលថ្ងៃធ្វើការទី ២ - ảnh 2ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha (រូបថត៖ TTXVN)

កិច្ចប្រជុំគណៈកម្មាធិការសង្គមផ្តោតលើការពិភាក្សាលើប្រធានបទចំនួន ៣៖ ការពង្រឹងកិច្ច សហប្រតិបត្តិការនិងការជំរុញលើបរិយាប័ន្នឌីជីថល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ; នាំយកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពពិភពលោក ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ជាតិ និងតួនាទីរបស់បច្ចេកវិទ្យាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចូលរួមការបោះឆ្នោតឲ្យបានច្រើនជាង៕

ប្រតិកម្មទៅវិញ