មហាសេដ្ឋី Michael Bloomberg បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា អតីតអភិបាលទីក្រុងញូវយ៉ក លោក Michael Bloomberg បានប្រកាសថានឹងចូលរួមការរកសម្លេងឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ របស់គណបក្សប្រជាធិបតេយ្យ។

លោក Michael Bloomberg បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនអាចផ្តល់ឱកាសជូនដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ រយៈពេល ៤ ឆ្នាំថែមទៀតនោះទេ ជាពិសេសចំពោះសកម្មភាព“ ប្រថុយប្រថាន” របស់លោកដូណាល់ត្រាំផងដែរ។ លោក Michael Bloomberg ក៏បានលើកឡើងផងដែរថា ប្រសិនបើលោក ដូណាល់ត្រាំជាប់ឆ្នោតជាថ្មីក្នុងការរត់ប្រណាំងធ្វើម្ចាស់សេតវិមាននៅឆ្នាំ ២០២០ សហរដ្ឋអាមេរិកប្រហែលជាមិនអាចងើបឡើងវិញបាននៅឡើយទៀតទេ៕

លោក Michael Bloomberg បានប្រកាសថាលោកនឹងផ្តោតលើការបង្កើតការងារការថែទាំសុខភាព បញ្ចប់អំពើហិង្សាដោយកាំភ្លើង ការទប់ទល់នឹងបំរែបំរួលអាកាសធាតុ ក៏ដូជជាការកែសម្រួលប្រព័ន្ធអន្តោប្រវេសន៍និងការដំឡើងពន្ធសម្រាប់អ្នកមានផងដែរ៕

ប្រតិកម្មទៅវិញ