លោក Pham Van Hieu លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជននៃទីក្រុង Can Tho បានប្រគល់អំណោយដល់ព្រះតេជគុណ Thich Minh Ly ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ទីក្រុង Can Tho ដែលជាព្រះចៅអធិការវត្ត Khanh Quang (រូបថត៖ TTXVN) |
ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៥ ប្រតិទិនសកល ២០២១ និងខួបលើកទី ៤០ នៃការបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាម (១៩៨១ - ២០២១) នៅតាមតំបន់នានាទូទាំងប្រទេសបានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាក់ស្តែងជាច្រើន ប៉ុន្តែនៅតែធានាថា អនុវត្តន៍តាមគោលការណ៍បង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។
ក្នុងឱកាសនេះ លោក Do Van Chien លេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើសារលិខិតអបអរសាទរ ជូនជនរួមជាតិពុទ្ធសាសនិកទូទាំងប្រទេស។ នៅក្នុងលិខិតនេះ លោក Do Van Chien ជឿជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបន្តលើកកម្ពស់ប្រពៃណីល្អប្រសើរ តម្លៃវប្បធម៌ សីលធម៌និងធនធានរបស់ព្រះពុទ្ធសាសនា ដើម្បីរួមជាមួយប្រជាជនទូទាំងប្រទេសជៀសផុតពីជំងឺរាតត្បាតកូវីដ ១៩ លើកនេះ។
នាថ្ងៃទី ២៥ ឧសភា ថ្នាក់ដឹកនាំនៃទីក្រុង Can Tho បានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងអបអរសាទរមហាពិធីបុណ្យវិសាខបូជា ២០២១ - ពុទ្ធសករាជ ២៥៦៥ នៅតាមកន្លែងសាសនានានាក្នុងតំបន់។ នៅតាមកន្លែងដែលអញ្ជើញទៅដល់ ថ្នាក់ដឹកនាំទីក្រុងមានគោលបំណងចង់ឲ្យនាពេលខាងមុខនេះ ដោយមានបាវចនាថា “រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌” “រួមដំណើរជាមួយប្រទេសជាតិ” អ្នកមុខអ្នកការសាសនា ព្រះសង្ឃ ព្រះតេជគុណ ព្រះចៅអធិការវត្តនិងពុទ្ធសាសនិកទាំងអស់ បន្តចលនាឲ្យប្រជាជន អនុវត្តន៍គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ រួមគ្នាជាមួយទីក្រុង Can Tho និងប្រទេសទាំងមូលអនុវត្តប្រកបដោយជោគជ័យនូវ “គោលដៅពីរទន្ទឹមគ្នា” ទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព៕