ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ TTXVN) |
តាងនាមគណៈបក្ស FRELIMO រដ្ឋនិងប្រជាជនម៉ូសំប៊ិក លោកប្រធានាធិបតី Filipe Jacinto Nyusi បានអបអរសាទរចំពោះសមិទ្ធិផល ដែលវៀតណាមសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់តួនាទី ឋានៈ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។ លោកប្រធានាធិបតី Filipe Jacinto Nyusi បានអះអាងថា វៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសឆ្ពោះទៅទិសខាងកើតរបស់ម៉ូសំប៊ិក។ លោកបានសម្ដែងគោលបំណងចង់បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាព និងប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលខាងមុខ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ម៉ូសំប៊ិកគឺជាប្រទេសអាទិភាពមួយរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងនៅអាហ្វ្រិក។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈ និងការរួមចំណែកយ៉ាងសំខាន់របស់ម៉ូសំប៊ិកក្នុងដំណើរការអភិវឌ្ឍន៍នៃតំបន់អាហ្វ្រិក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រកាសថា វៀតណាមស្វាគមន៍បេក្ខភាពម៉ូសំប៊ិកក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៤។
លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានគណបក្ស FRELIMO ប្រធានាធិបតីលោក Filipe Jacinto Nyusi ក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពទូទៅអំពីបក្សនីមួយ និងរដ្ឋនីមួយៗ។ ថ្នាក់ដឹកនាំបក្សទាំងពីរ និងរដ្ឋទាំងពីរបានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀត ណាម និងគណៈបក្ស FRELIMO ដែលដើរតួនាទីតម្រង់ទិសដៅក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ពង្រឹងសកម្មភាពផ្លាស់ប្តូរ និងទំនាក់ទំនងតាមកាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ លើលពីនេះទៅទៀត ទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ ការអប់រំ - ការបណ្តុះបណ្តាល ទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ដូចជា ពង្រឹងការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិផងដែរ៕