ម៉ូស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្មបំពេញបន្ថែមចំពោះលោកខាងលិច

Chia sẻ
(VOVworld) – នាថ្ងៃទី ១៩ សីហា អ្នកនាំពាក្យរបស់
ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា៖ ម៉ូស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្មបំពេញ បន្ថែមក្នុងករណីបណ្ដាលោកខាងលិចដាក់ទណ្ឌកម្មថ្មីៗ។

ម៉ូស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្មបំពេញបន្ថែមចំពោះលោកខាងលិច - ảnh 1

ស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្មបំពេញបន្ថែមចំពោះលោកខាងលិច​ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៩ សីហា អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក
Dmitry Peskov បានឲ្យដឹងថា៖ ម៉ូស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្ម
បំពេញ បន្ថែមក្នុងករណីបណ្ដាលោកខាងលិចដាក់ទណ្ឌកម្មថ្មីៗ។ លោក Peskov
បានឲ្យដឹង ថែមទៀតថា៖ ទ្រង់ទ្រាយនៃបទដាក់ទណ្ឌកម្មលើកនេះរបស់រុស្ស៊ីនឹង
ផ្អែកទៅលើបទ ដាក់ទណ្ឌកម្មរបស់លោកខាងលិចនាពេលខាងមុខ។ ក្នុងពេល
នោះ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Nikolai Fyodorov បានឲ្យ
ដឹងថា៖ រុស្ស៊ីក៏បានកំណត់បញ្ជីរាយនាមបណ្ដាប្រទេសដែលនាំចូលម្ហូបអាហារ
ជំនួសឲ្យផលិតផលរបស់ប្រទេសអឺរ៉ុបនានានិងអាមររិកដែលស្ថិតក្នុងក្របខ័ណ្ឌ
បទដាក់ទណ្ឌកម្មរបស់រុស្ស៊ី។ ទាក់ទិនដល់បទហាមឃាត់នាំចូលរបស់រុស្ស៊ី
បណ្ដាប្រទេសដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតគឺ៖ ប៉ូឡូញ Latvia ឆែក ហ៊ូឡង់ និងបែលហ្ស៊ីកដោយមានចំនួនប្រាក់រងឥទ្ធិពលជាង ៥,២ ពានលានអឺរ៉ូ ក្នុងនោះ
សហភាពអឺរ៉ុប EU រងឥទ្ធិពលចំនួនប្រាក់ជាង ១២ ពាន លានអឺរ៉ូ។ អ្នកនាំពាក្យ
របស់គណៈកម្មាធិការកសិកម្ម EU លោក Roger Waite បាន ព្រមានវិបត្តិស្បៀង
អាហារថ្មីនៅ EU ដោយសារផលិតផលបន្លែផ្លែឈើគ្មានទីផ្សារ ប្រើប្រាស់ទេ៕

ប្រតិកម្មទៅវិញ