ម៉ីយ៉ាន់ម៉ាបានផ្អាកយុទ្ធនាការសំដៅទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច

Chia sẻ
(VOVWORLD) -  នាថ្ងៃទី៣០ ឧសភា កងទ័ពម៉ីយ៉ាន់ម៉ាបានប្រកាសពីដំណាក់កាលផ្អាកប្រតិបត្តិការយោធាសំដៅទៅលើក្រុមប្រដាប់អាវុធរបស់ជនជាតិ រហូតដល់ចុងខែមិថុនា ដើម្បីបង្កលក្ខណៈដល់ការចរចាអំពីកិច្ចព្រមព្រៀឈប់បាញ់នៅទូទាំងប្រទេស (NCA)។
ម៉ីយ៉ាន់ម៉ាបានផ្អាកយុទ្ធនាការសំដៅទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច - ảnh 1ទាហានមីយ៉ាន់ម៉ា (រូបថត៖ TTXVN)

សេចក្តីជូនដំណឹង បានបញ្ចាក់ច្បាស់ថា ការពន្យាពេលនេះមានគោលបំណងជួយសម្រួលដល់ការចរចាអំពី NCA ជាមួយក្រុមប្រដាប់អាវុធរបស់ជនជាតិភាគតិច ដើម្បីពង្រឹងដំណើរការសន្តិ ភាព សំដៅបញ្ចុះបញ្ចូលក្រុមប្រ ដាប់អាវុធដែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង NCA ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះ និងពិភាក្សាអំពីវិធានការចាំបាច់សម្រាប់ ខឿនសន្តិភាពយូរអង្វែងមួយ នៅប្រទេស មីយ៉ាន់ម៉ាផងដែរ។

រហូតដល់ពេលនេះក្រុមប្រដាប់អាវុធរបស់ជនជាតិភាគតិចចំនួន១០នៅប្រទេសមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង NCA ជាមួយរដ្ឋាភិបាលចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបាននាំចេញកាលពីខែតុលាឆ្នាំ២០១៥ ៕

ប្រតិកម្មទៅវិញ