មីយ៉ាន់ម៉ាបង្កើនបណ្ដាគណៈកម្មាធិការសំដៅជំរុញដំណើរសន្តិភាព

Chia sẻ
(VOVworld) – នាថ្ងៃទី ៣១ ឧសភា ខុទ្ទកាល័យប្រធានា
ធិបតីមីយ៉ាន់ម៉ាបានប្រកាសថា៖ ប្រទេសនេះបានបង្កើត
ឡើងគណៈកម្មាធិការមួយរួមមានសមាជិកចំនួន ១០
 រូបដែលបំពេញ ភារកិច្ចកែទម្រង់មជ្ឈមណ្ឌលសន្តិភាព
មីយ៉ាម៉ា (MPC) ទៅជាមជ្ឈមណ្ឌលសន្តិភាពនិង
 សម្រុះសម្រួលជាតិ (NRPC)។ 

មីយ៉ាន់ម៉ាបង្កើនបណ្ដាគណៈកម្មាធិការសំដៅជំរុញដំណើរសន្តិភាព - ảnh 1
មីយ៉ាន់ម៉ាបង្កើនបណ្ដាគណៈកម្មាធិការសំដៅជំរុញដំណើរសន្តិភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ៣១ ឧសភា ខុទ្ទកាល័យប្រធានាធិបតីមីយ៉ាន់ម៉ាបាន
ប្រកាសថា៖ ប្រទេសនេះបានបង្កើតឡើងគណៈកម្មាធិការមួយរួមមានសមាជិក
ចំនួន ១០ រូបដែលបំពេញ ភារកិច្ចកែទម្រង់មជ្ឈមណ្ឌលសន្តិភាពមីយ៉ាម៉ា (MPC)
 ទៅជាមជ្ឈមណ្ឌលសន្តិភាពនិង សម្រុះសម្រួលជាតិ (NRPC)។ នាថ្ងៃដដែល​
មីយ៉ាន់ម៉ាបានបង្កើតគណៈកម្មាធិការត្រៀម រៀបចំសំរាប់សន្និសីទជាតិសាសន៍
Panglong សតវត្សទី ២១ ដើម្បីបំពេញការងារសន្តិភាព និងសម្រុះសម្រួលជាតិ។
 គណៈកម្មាធិការនេះរួមមានសមាជិកចំនួន ១៦ រូបដែលដឹកនាំ ដោយប្រធាន
ក្រុមចរចារសន្តិភាព លោក Tin Myo Win និងអនុប្រធាន លោក Kyaw Tint
Swe។ គណៈកម្មាធិការពោលខាងលើមានភារកិច្ចដំណើរការចរចារជាមួយ
បណ្ដាក្រុម ប្រដាប់អាវុធដែលមិនបានចុះហត្ថលេខានិងបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងឈប់បាញ់ជាតិ (NCA) ព្រមទាំង ពិនិត្យមើលឡើងវិញ
ក្របខ័ណ្ឌនយោបាយសំដៅបំពេញបន្ថែមក្នុងករណីចាំបាច់។ រដ្ឋាភិបាលមីយ៉ាន់
ម៉ាបានចុះហត្ថលេខាលើ NCA ជាមួយក្រុមប្រដាប់អាវុធចំនួន ៨ នាថ្ងៃទី ១៥
តុលា ឆ្នាំ ២០១៥ មក ឆ្ពោះទៅការបញ្ចប់ជំលោះស៊ីវិលដែលបានអូសបន្លាយនា
រយៈពេលប៉ុន្មានទសវត្សរ៍នៅប្រទេសនេះ។ ដំណើរសន្តិភាពនេះមិនទាន់សម្រេច
បានឡើយដោយសារនៅមានក្រុមប្រដាប់អាវុធជាតិសាសន៍ចំនួន​ ៧ ទៀតមិន
ទាន់ចុះហត្ថលេខាលើ   NCA នៅឡើយទេ៕ 

ប្រតិកម្មទៅវិញ