មីយ៉ាន់ម៉ាដាក់ចេញច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួននៅទីក្រុង Yangon

Chia sẻ
(VOVWORLD) - សេចក្តីជូនដំណឹងនេះបានជម្រាបថាក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋ បានប្រគល់សិទ្ធិជូនឱ្យមេបញ្ជាការតំបន់ Yangon ដាក់ច្បាប់អាជ្ញាសឹក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសសាមី ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីរោងចក្រមួយចំនួននៅតំបន់ដូចពោលខាងលើនេះ ត្រូវបានគេដុតបំផ្លាញចោល។
មីយ៉ាន់ម៉ាដាក់ចេញច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួននៅទីក្រុង Yangon - ảnh 1ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា បានជូនដំណឹងថា នាថ្ងៃទី ១៤ ខែមីនា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាបានដាក់ចេញច្បាប់អាជ្ញាសឹកនៅខ័ណ្ឌ Hlaingthaya និង Shwe Pyi Thar នៅទីក្រុង Yangon ។

សេចក្តីជូនដំណឹងនេះបានជម្រាបថាក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋ បានប្រគល់សិទ្ធិជូនឱ្យមេបញ្ជាការតំបន់ Yangon ដាក់ច្បាប់អាជ្ញាសឹក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសសាមី ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីរោងចក្រមួយចំនួននៅតំបន់ដូចពោលខាងលើនេះ ត្រូវបានគេដុតបំផ្លាញចោល។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ កងទ័ពមីយ៉ាន់ម៉ាបានប្រកាសស្ថានភាព អាសន្នក្នុងរយៈពេល ១ ឆ្នាំ។ អំណាចរដ្ឋត្រូវបានផ្ទេរទៅឲ្យអគ្គមេបញ្ជាការនៃកង    កំលាំងការពារជាតិ លោកឧត្តមសេនីយ៍ Min Aung Hlaing - ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលទើបតែបង្កើតថ្មី៕

ប្រតិកម្មទៅវិញ